ខ្មាស់ពេទ្យបរទេសណាស់វះកាត់មនុស្សដូចវះកាត់អោយសត្វអញ្ចឹង ត្រឹមវះកាត់ពោះវៀនដុះខ្នែងសោះដោះស្រាយអត់ចេញផង ចុះបើធ្ងន់ធ្ងរជាងនេះទៀតដឹងតែមិនរស់ម៉ង។
មានជំងឺម្នាក់បានធ្វើការវះកាត់ ខ្នែងពោះវៀន នៅមន្ទីពេទ្យបង្អែកស្រុកស្ទោង ខេត្តកំពង់ធំ សូមមើលពីសភាពជំងឺបន្ទាប់ពីវះកាត់បានរយះពេល 5 ថ្ងៃទាំងអស់គ្នា។
អ្នកជំងឺឈ្មោះ ទិនឡេង អាយុ48ឆ្នាំ ភេទប្រុស គាត់ចុកពោះនៅផ្នែកខាងស្ដាំ ពេទ្យបានពិនិត្យឃើញថា អ្នកជំងឺរលាក់ខ្នែងពោះវៀន ត្រូវតាមដាន និង ធ្វើការវះកាត់ គាត់បានទទួលការវះកាត់នៅថ្ងៃទី 23 / 04 / 2019 មកដល់ថ្ងៃទី 28/04/2019 បន្ទាប់ពីការវះកាត់រយះពេល 5ថ្ងៃសភាពអ្នកជំងឺដូចដែលបានឃើញ។
អ្នកជំងឺក្ដៅខ្លួន39 ទៅ 40 អង្សា ពោះឡេីងធំ និង មានធុមក្លិនស្អយ ដក់ដង្ហេីមញាប់ ជីបចរ155ដង/នាទី សំពាធឈាម 160/80mmgh អ្នកជំងឺគ្រុនក្ដៅញាក់មិនដើរខ្យល់ ពោះកាន់តែធំអីឡូវកំពុងតែស្ថិតនៅបន្ទុបសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យ115នៅប្រទេសវៀតណាម។
មិនចង់បានអ្វីច្រើនគ្រាន់តែចង់សួរទៅកាន់ខាងផ្នែកក្រសួងសុខាភិបាល ថាវះកាត់ខ្នែងពោះវៀនគេធ្វើបែបនិងមែនតើធ្វើនេះវាត្រូវតាមវេជ្ជាជីវៈរឺអត់? រយះពេល5ថ្ងៃកាត់ជេសចេញ ចំហរមុខរបួសចោលបែបនិងត្រូវរឺអត់? មកសង្រ្គោះបន្ទាន់ដល់ស្រុកគេ ពេទ្យគេសួរថាតើពេទ្យវះមនុស្សរឺវះសត្វ? សូមក្រសួងសុខាភិបាលចុះត្រួតពិនិត្យ និងចាត់ចែងអោយបានត្រឹមត្រូវផង៕