Home ពត៍មានថ្មីៗ គួរអោយអាណិតណាស់!ប្ដីឋានៈផ្កាយបីប្ដឹងលែងលះហើយទាមទារប្រពន្ធដើមចែកដីគ្នា ប្រពន្ធកំពុងសុំអង្វរអោយលោកជំទាវ ប៊ុន រ៉ានី ជួយជ្រោមជ្រែង

គួរអោយអាណិតណាស់!ប្ដីឋានៈផ្កាយបីប្ដឹងលែងលះហើយទាមទារប្រពន្ធដើមចែកដីគ្នា ប្រពន្ធកំពុងសុំអង្វរអោយលោកជំទាវ ប៊ុន រ៉ានី ជួយជ្រោមជ្រែង

1589

វិវាទគ្រួសារភាគច្រើនគឺកើតឡើងដោយសារតែទួលគ្រឿងស្រវឹង ការលួចមានសាហាយស្មន់ ដណ្ដើមទ្រព្យសម្បត្តិគ្នាជាដើមរហូតមានការប្រើហឹង្សា ប្ដឹងផ្ដល កាប់សម្លាប់ក៏មាននៅក្នុងសង្គម។

កាលពីម្សិលមិញនេះមានអ៊ុំស្រីម្នាក់បានស្រែកប្រកាសរកយុត្តិធ៌មតាមរយៈហ្វេសប៊ុកក៏ព្រោះតែប្ដីឋានៈផ្កាយបីប្ដឹងលែងលះហើយទាមទារទ្រព្យសម្បត្តិ ខណៈគាត់រងបន្ទុកចិញ្ចឹមកូនស្រីពិកានិងកូនស្រីមេម៉ាយដែលឧស្សាហ៍មានជម្ងឺជាប់ខ្លួន សូម្បីតែខ្លួនគាត់ក៏មានជម្ងឺប្រចាកាយ ធ្វើអោយគាត់ទ្រាំមិនបាននឹងអំពើបែបនេះរហូតសុំជំនួយពីសំណាក់លោកជំទាវ ប៊ុន រ៉ានី ជួយជ្រោមជ្រែង។

តាមរយៈការបង្ហោះរបស់អ៊ុំស្រីជនរងគ្រោះបានសរសេររៀបរាប់ថា៖ «ពុទ្ធោអើយ មើលចុះ ! ប្ដីប្រពន្ធនឹងគ្នា ជិត40 ឆ្នាំ នៅជាមួយគ្នាតាំងពីបាតដៃទទេ តាំងពីអត់មានផ្កាយពាក់នៅលើស្មា ។ ដល់ពេលនេះ វ័យចាស់ហើយ បែរជាលោកប្ដី ផ្កាយបី ហ៊ានលើកដៃប្ដឹងលែងលះប្រពន្ធទៅរួច ។បើថាអស់និស្ស័យហើយ ក៏អស់ចុះ ហេតុអីក៏ចោទខ្ញុំ ថាខ្ញុំបង្ករជម្លោះ ? ទេវតាអើយទេវតា ជាង20ឆ្នាំមកនេះ លោកប្ដីធ្វើអ្វីដាក់ប្រពន្ធកូនខ្លះ ? លោកប្ដីលួចមានសហាយស្មន់ បូឡែនកូនស្រីយើងតាមទាន់ លោកប្ដីស្អប់កូនស្រីយើងរហូតមក លួចចង គំនុំនៅក្នុងចិត្ត មកផ្ទះម្ដងៗ ជេរកូន ជេរប្រពន្ធ គំរាមសម្លាប់ផ្សេងៗ។ល។ ខ្ញុំទ្រាំបាន រឿងលោកប្ដីលួចមានសហាយស្មន់ តែប៉ុន្មានឆ្នាំមកនេះ លោកប្ដីធ្វើអ្វីខ្លះ តើលោកប្ដីដឹងទេ ? លោកប្ដីយកទ្រព្យដែលរកបានមក យកទៅឲ្យសហាយស្មន់ លក់ដីធ្លី លក់ផ្ទះ លួចលុយយកទៅឲ្យសហាយស្មន់ ហើយលួងលោមខ្ញុំ ខ្ញុំស្មានថាលោកប្ដីចង់រកស៊ីមែន ខំយកឈ្មោះខ្ញុំ ទៅខ្ចីលុយធនាគារ ទៅខ្ចីលុយអ្នកក្រៅ យកឲ្យលោកប្ដី ឲ្យប្ដីរកស៊ី បែរជាលោកប្ដីថារកស៊ីខាត អស់ដើមអស់ចុង ។ ទីបំផុតសហាយស្មន់របស់លោកប្ដី ស្គាល់បងពីដំបូង ជាស្រីម៉ាស្សា បានព្រឹកខ្វះល្ងាច តែវេលានេះ គេមានអ្វីៗសព្វយ៉ាងទាំងអស់ ។ លោកប្ដីបំផ្លាញខ្ញុំ សម្លាប់ខ្ញុំទាំងរស់ ។

ខ្ញុំមានកូនបីនាក់ កូនទី១ឈ្មោះនន្ទ កុសល ជាកូនអភ័ព្វ កើតមកពិការ ។​ កូនទី២ឈ្មោះនន្ទ បូឡែន ជាស្រីម៉េម៉ាយ រស់ទទួលរងបញ្ហាសព្វយ៉ាង សុខភាពម្ដងឈឺម្ដងជា ។ កូនទី៣ឈ្មោះនន្ទ សំណាង មានគ្រួសាររស់ជាមួយនឹងគ្រួសារ មិនចេះខ្វល់ពីខ្ញុំទេ ឮថាប្ដីខ្ញុំប្ដឹងលែងលះខ្ញុំ កូនម្នាក់នេះ គេសើចសប្បាយទៅវិញ ។ពេលនេះ ខ្ញុំរស់ឈឺចាប់ជាមួយកូនស្រីទាំងពីរនាក់របស់ខ្ញុំ ។

លោកប្ដីខ្ញុំ បំផ្លាញខ្ញុំឆ្អែតហើយ នៅប្ដឹងទាមទារចែកទ្រព្យពីខ្ញុំទៀត ចុះកូនស្រីទាំងពីររបស់ខ្ញុំ ម្នាក់ពិការ ម្នាក់ឈឺមិនឈប់ ចំណែកខ្ញុំវិញជម្ងឺពេញខ្លួន ឲ្យខ្ញុំរស់យ៉ាងម៉េច ?ហើយលោកប្ដីចេញទៅ បានប្រមូលប្លង់ដី 18ហិតា ភូមិព្រៃហ្លួងនិងព្រៃឈើទាល ឃុំសំរោងលើ ស្រុកអង្គស្នូល ដី16ហិតាស្ថិតនៅឃុំប្រាសាទ ស្រុកស្អាង ក្រោមឈ្មោះកូនស្រីនន្ទបូឡែន យកទៅអស់ហើយ នៅសល់តែដីកៀន ស្វាយក្នុង បែរជាទាមទារចែកទៀត ។ ឋានៈផ្កាយបី គាត់មានអំណាចណាស់ ប្រព័ន្ធតុលាការ គាត់ស្គាល់ទាំងអស់ តើឲ្យម្ដាយកូនខ្ញុំ ពឹងនរណាទៅ ?

សូមម៉ែប៊ុន រ៉ានីអើយ ជួយខ្ញុំនិងកូនស្រីខ្ញុំផង ។ខ្ញុំសូមថ្វាយបង្គំអ្នកម៉ែប៊ុន រ៉ានីពីចម្ងាយផង»។

នេះជារឿងសង្គមគ្រួសារនៅពេលមានអ្នកទីបីគឺតែងតែមានវិវាទ ជាពិសេសពេលមានលុយហ៊ឺហាភ្លេចគ្រាក្រជាមួយប្រពន្ធដើមអស់ហើយ៕