Home ពត៍មានថ្មីៗ គួរអោយអាណិត!ទារកអាយុ៥ខែបានស្លាប់ ខណៈម្តាយនិងពូរងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍

គួរអោយអាណិត!ទារកអាយុ៥ខែបានស្លាប់ ខណៈម្តាយនិងពូរងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍

972

ខេត្តរតនគិរី៖ រថយន្តម៉ាកកាមរី បានបើកទៅបុករថយន្តប្រភេទគោយន្តធុនធំមួយគ្រឿងដែលចតស្ងៀមនៅខាងស្តាំផ្លូវ បណ្ដាលឲ្យកូនខ្ចីអាយុ៥ខែ ម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់និងស្រាល។ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅលើផ្លូវ៧៨A ភូមិប៉ាអរ ឃុំឯកភាព ស្រុកអូរជុំ ។

ម្ចាស់គោយន្តដែលចតស្ងៀមនៅខាងស្តាំផ្លូវ ឈ្មោះ អឿ ភារុណ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិទួល ឃុំម៉ាលិក ស្រុកអណ្តូងមាស។

ចំណែកអ្នកបើកបររថយន្តម៉ាកកាមរី មានឈ្មោះ ប៉េង សុខលី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិកាតែ ឃុំប៉ាតេ ស្រុកអូរយ៉ាវដាវ រងរបួសស្រាល និងអ្នករួមដំណើរ៣នាក់ ទី១ប្រពន្ធឈ្មោះ ខាំ ស្រីនុំ អាយុ១៨ឆ្នាំ រងរបួសធ្ងន់,ទី២កូនឈ្មោះ លី ស្រីពី ភេទស្រី អាយុ៥ខែ ស្លាប់។ ទី៣ប្អូនឈ្មោះ ខាំ សុខុម ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិករ រស់នៅជាមួយគ្នា រងរបួសធ្ងន់ ។ក្រោយពេលកើតហេតុ ជនរងគ្រោះបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ៕

ប្រភពពី៖ TVFB