Home ពត៍មានថ្មីៗ គួរអោយអាណិត!ម្ដាយឪពុកត្រូវបាត់បង់កូនជាទីស្រលាញ់ដោយសារតែពេទ្យខ្វះសមត្ថភាព

គួរអោយអាណិត!ម្ដាយឪពុកត្រូវបាត់បង់កូនជាទីស្រលាញ់ដោយសារតែពេទ្យខ្វះសមត្ថភាព

369

តាមប្រភពហេ្វសប៊ុកឈ្មោះ Dā Plåy បានបង្ហោះរៀបរាប់សាច់រឿងទាំងឈឺចាប់ថា៖ «ថ្ងៃនេះខ្ញុំបានបាត់បង់កូនប្រុសដែលខ្ញុំស្រលាញ់ស្មើរជីវិតព្រោះតែពួកពេទ្យគ្មានសម្ថភាពនៅពេទ្យជប៉ុននៅជិតវត្តភ្នំ។ពីដំបូងកូនខ្ញុំអត់មានឈឺអីទេ គ្រាន់តែខ្ញុំយកកូនខ្ញុំទៅចាក់វាក់សាង់ប្រហែលម៉ោង10ព្រឹកថ្ងៃទី27ខែ02 2019ហើយគ្រួពេទ្យនៅពេទ្យជប៉ុនបានចាក់ថ្នាំអោយកូនខ្ញុំ3ម្ជុលដោយកូនទឹមតែ3.2គីឡូទេមិនដឹងជាគេចាក់ថ្នាំអីខ្លះទេ លុះយប់ឡើងម៉ោង1.30នាទីកូនប្រុសខ្ញុំស្រាប់តែចេញឈាមតាមច្រមុះហើយអត់ដឹងខ្លួន ហើយខ្ញុំក៏បានយកកូនខ្ញុំទៅពេទ្យជប៉ុននឹងវិញតែសន្តិសុខនៅពេទ្យនឹងបាននិយាយថាពេទ្យនេះអត់ទទួលមើលជំងឺទេទទួលតែអ្នកសំរាលកូនហើយគេក៏បានអោយខ្ញុំទៅពេទ្យគន្ធាបុប្ផាលុះខ្ញុំទៅដល់ពេទ្យគន្ធបុប្ផាពេទ្យថាកូនខ្ញុំបានស្លាប់ហើយ ប៉ាសុំទោសណាកូនដែលប៉ាមិនអាចមើលថែកូនបាន ប៉ាសុំអោយកូនមកកើតជាកូនម្តងទៀតណាកូន ខ្ញុំលឺគេថាពេទ្យនឹងល្អណាស់ទើបខំយកកូនពីកំពត់ទៅចាក់ថ្នាំដល់ពេទ្យនឹងតែពេលខ្ញុំជួបទើបដឹងថាជាពេទ្យគ្មានសម្ថភាពនឹងគ្មានការទទួលខុសត្រូវទេ»

ដូចនេះសូមអ្នកទាំងអស់គ្នាប្រុងប្រយ័ត្នចំពោះកូនតូចៗគួរណាតែស្វែងរកពេទ្យដែលមានជំនាញច្បាស់លាស់កុំអោយស្តាយក្រោយដូចគាត់៕