Home ពត៍មានថ្មីៗ គួរអោយអាសូរ!ព្រោះតែក្រ កសិករម្នាក់បានស្លាប់ចោល​ប្រពន្ធ និងកូន២នាក់ឱយកំព្រា ដោយសារធ្លាក់ពីលើដើមត្នោត..!

គួរអោយអាសូរ!ព្រោះតែក្រ កសិករម្នាក់បានស្លាប់ចោល​ប្រពន្ធ និងកូន២នាក់ឱយកំព្រា ដោយសារធ្លាក់ពីលើដើមត្នោត..!

392

នៅវេលាម៉ោង១៣ៈ៣៥នាទី ថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៩ បុរសម្នាក់បានស្លាប់ដោយធ្លាក់ពីលើដើមត្នោតមាន ឈ្មោះ កែវ លាក់ ភេទប្រុស អាយុ៥៩ឆ្នាំ នៅភូមិត្រពាំងអណ្តូង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរកសករឡើងត្នោតស្លាប់ចោលប្រពន្ធនិងកូនពីរនាក់ ។

ពត៌មានពីប្រពន្ធរបស់សពថា៖ គាត់បានពឹងបងថ្លៃឲ្យជួយទៅរកមើលប្តីគាត់ព្រោះ​ បាត់យូរពេក ពេលនោះបងថ្លៃឈ្មោះ លៀង រីម ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរកសិករ នៅភូមិ ឃុំ កើតហេតុខាងលើ បានមកប្រាប់គាត់ថា៖ ប្តីរបស់ឯងបានធ្លាក់ពីលើដើមត្នោតស្លាប់បាត់ហើយ ពេលឮបងថ្លៃនិយាយដូចនេះ គាត់ក៏ទៅមើលឃើញប្តីធ្លាក់ ពីលើដើមត្នោតស្លាប់មែន។

ពេលនោះមេភូមិរាយការណ៍ប្រាប់សមត្ថកិច្ចស្រុកអង្គស្នួល បានចុះមកដល់កន្លែងកើត​ហេតុ ដោយមានចូលរួមពីនគរបាលប៉ុស្តិ៏រដ្ឋបាល លោកក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេ​ភូមិ ប្រពន្ធសព បានធ្វើការពិនិត្យ លើសព ឃើញថាគ្មានស្លាកស្នាមអ្វីផ្សេងទេ។

លោកគ្រូពេទ្យនិងជំនាញបានសន្និដ្ឋានថា៖ ស្លាប់ដោយសារ ធ្លាក់ពីលើដើមត្នោត សព បានប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី៕