Home ពត៍មានថ្មីៗ គួរអោយអាសូរម្តាយ​​យំខ្លោចចិត្តស្ទើរស្លាប់ខ្លួនព្រោះតែកូនប្រុសត្រូវឡានដឹកដីបុកកិនហើយបើករត់បាត់!

គួរអោយអាសូរម្តាយ​​យំខ្លោចចិត្តស្ទើរស្លាប់ខ្លួនព្រោះតែកូនប្រុសត្រូវឡានដឹកដីបុកកិនហើយបើករត់បាត់!

360

អាណិតអ្នកម្តាយ​ណាស់​យំខ្លោចចិត្តស្ទើរស្លាប់ខ្លួនព្រោះតែកូន បានត្រឹមយំអោបសពកូនប្រុសព្រោះឡានដឹកដីបុកកិនហើយបើករត់បាត់។ ម៉ូតូខ្ទេចអស់រលីងមើលលែងចង់យល់ថាជាម៉ូតូទៅហើយ នេះគឺបណ្តាលមកពីរថយន្តដឹកដីមួយគ្រឿងបើកមកពីក្រោយបុកយ៉ាងពេញទំហឹង កិនពីលើជនរងគ្រោះបន្ថែមទៀត ហើយក៏បន្ថែមល្បឿនបើកគេចខ្លួនបាត់ ចំណែកអ្នកបើកម៉ូតូវិញស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ហើយម្នាក់ទៀតជាអ្នកជិៈខាងក្រោយរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ករណីនេះកើតឡើងនៅវេលាម៉ោង០៧:៤០នាទីយប់ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃកី«ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ចក់ សំណាង អាយុ១៨ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១២ (ស្លាប់) ចំណែកអ្នករងរបួសត្រូវជាមិត្តភក្ត័ នៅមិនទាន់ស្គាល់អត្តសញ្ញាណ ៕