Home ពត៍មានថ្មីៗ កម្សាន្ត គ្រាន់តែដង្ហែរកឋិនសោះ ស៊ីន យូប៊ីន រង់ពាក្យរិះគន់មិនសំចៃមាត់ពីសំណាក់អ្នកចេះដឹងមិនទំនង!

គ្រាន់តែដង្ហែរកឋិនសោះ ស៊ីន យូប៊ីន រង់ពាក្យរិះគន់មិនសំចៃមាត់ពីសំណាក់អ្នកចេះដឹងមិនទំនង!

600

ថ្មីៗនេះជារដូវដែលចាប់ផ្ដើមកម្មវិធីបុណ្យកឋិនគឺមិនថាតារា អ្នកមាន អ្នកធំណាគឺបើគេមានសទ្ធាជ្រះថ្លាគេនិងធ្វើកម្មវិធីដង្ហែកឋិនទៅកាន់វត្តឆ្ងាយៗឬវត្តដែលខ្សត់ខ្សោយហើយកម្មវិធីបុណ្យនេះវាសឹងតែជាប្រពៃណីរបស់ខ្មែរយើងផងដែរ។

រឿងដែលមិននឹកស្មាននោះគឺ កញ្ញា ស៊ីន យូប៊ីន បានធ្វើឲ្យមហាជនមួយចំនួនដែលពូកែទើស មានការចាប់អារម្មណ៍ ក៏ដូចជាបានសម្ដែងនូវការមិនពេញចិត្ត​ បន្ទាប់ពីរូបនាង បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​ នៅតាមបណ្ដាញសង្គម​រួមជាមួយនឹងទឹកមុខ ញញឹមញញែម ដោយក្នុងដៃមានកាន់​ដើម​ផ្កា ​ដែលមាន​ដោត​​ប្រាក់បាត​ ដែលជារូបិយប័ណ្ណ របស់ប្រទេសថៃ ពោលគឺនាងបានបង្ហាញវត្តមានក្នុង ការធ្វើបុណ្យកឋិនភាពមួយ ក្នុងប្រទេសថៃ។

ការរិះគន់ពីសំណាក់ មហាជនអ្នកលេងបណ្ដាញសង្គមទៅលើតារាស្រី ប្រចាំប្រទេសកម្ពុជា កញ្ញា ស៊ីន យូប៊ីន បន្ទាប់ពីនាង​បានចូលរួមធ្វើបុណ្យកឋិនទាន ដែលដង្ហែ​ទៅកាន់វត្តមួយ ក្នុងប្រទេសថៃ ដោយនាងបាន​សរសេរ​សារដ៏​ខ្លី​ថា ​«​​កឋិនទាន វត្ត Phu tong mon , udon Thani province សូម​ជូន​មគ្គផល​ផង​ចា៎​​»​។

ប៉ុន្តែចំពោះការធ្វើបុណ្យដោយទឹកចិត្តស្មោះសរជ្រះថ្លានេះមិនត្រូវបានគាំទ្រពីសំណាក់នកគាំទ្ររបស់នាងប៉ុន្មាននោះទេដោយមតិខ្លះ​លើកឡើងថា «​កូនកាត់ថៃមែន វត្តខ្មែរ មិនហែ​ចូល បែរ​ទៅហែរចូលវត្តស្រុកគេ នេះបានចំជាខ្មែរជួយខ្មែរមែន​»

តែក៏មានអ្នកដែលគេចេះដឹងយល់ច្បាស់ចេញមុខជួយការពារកញ្ញាជាច្រើនផងដែរ ដោយបានចូលខមមិនតបវិញថា «​ធ្វើបុណ្យនៅឯណា មិនសំខាន់ទេ សំខាន់ឲ្យតែអ្នកធ្វើ មានចិត្តជ្រះថ្លាទៅបានហើយ​»

ជាមួយនឹងគ្នានេះ​ ក៏មានមតិមួយចំនួនលើកឡើងដែលថា ការធ្វើបុណ្យទាន គឺមិនគិតទៅលើទីកន្លែងនោះទេ ពោលគឺឲ្យតែ​យើងមានធនធាន និងមានសុទ្ធាជ្រះថ្លា ក្នុងការធ្វើបុណ្យ មួយវិញទៀត ការធ្វើ​បុណ្យ​ធ្វើ​ទាន ​មិនចាំបាច់​ត្រូវ​រើស​កន្លែង និងមិន​ចាំបាច់​ត្រូវ​រើស​ពូជសាសន៍នោះទេ​៕