Home ពត៍មានថ្មីៗ កីឡា គ្រាន់តែប្រកួតាល់ជំនួបមិត្តភាពអន្តរជាតិសោះប្រធានា​ធិបតី​លីបេរីយ៉ា George Weah ចូលលេងដោយផ្ទាល់

គ្រាន់តែប្រកួតាល់ជំនួបមិត្តភាពអន្តរជាតិសោះប្រធានា​ធិបតី​លីបេរីយ៉ា George Weah ចូលលេងដោយផ្ទាល់

370

ប្រធានាធិបតីនៃប្រទេសលីបេរីយ៉ា លោក George Weah បានវិលចូលទីលានបាល់ទាត់វិញ ទាំងមានវ័យ ៥១ឆ្នាំ ក្នុងជំនួបលីបេរីយ៉ា ប៉ះក្រុមភ្ញៀវនីហ្សេរីយ៉ា ក្នុងជំនួបមិត្តភាពអន្តរជាតិកាលពីរាត្រីថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០១៨។

ការប្រកួតដែលបានធ្វើឡើងនៅកីឡដ្ឋាន ស្ថិតក្នុងទីក្រុង Monrovia នៃប្រទេសលីបេរីយ៉ា លោក George Weah បានជាប់ក្នុងជម្រើស ១១នាក់ដំបូង ដែលបានលេងរហូតដល់ ៧៩នាទីក្នុងលទ្ធផលផ្លូវការម្ចាស់ផ្ទះលីបេរីយ៉ា ចាញ់ក្រុមភ្ញៀវនីហ្សេរីយ៉ា ១-២ ក្នុងនាម​ជាក្រុមស្ថិតនៅទ្វីបអាហ្រ្វិកដូចគ្នា។

លោក George Weah ជាអតីតកីឡាករអាហ្វ្រិកដំបូងគេ ដែលបានឈ្នះពានក្នុងនាមកីឡាករល្អបំផុតប្រចាំឆ្នាំ របស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA ក្នុងខណៈរូបលោកធ្លាប់លេងឲ្យក្លឹបថ្មីៗមួយចំនួននៅតំបន់អឺរ៉ុបមានដូចជា Monaco, Paris Saint-Germain, AC Milan, Chelsea និង Manchester City៕