Home ពត៍មានថ្មីៗ គ្រាន់តែផឹកស៊ីទាស់សម្ដីគ្នាបន្តិចបន្តួចកាប់គ្នាផ្អើលភូមិបណ្តាលអោយយុវជន​២នាក់របួសធ្ងន់

គ្រាន់តែផឹកស៊ីទាស់សម្ដីគ្នាបន្តិចបន្តួចកាប់គ្នាផ្អើលភូមិបណ្តាលអោយយុវជន​២នាក់របួសធ្ងន់

944

កាលពី​ថ្ងៃ​ចន្ទ​ ៧​រោច​ ខែភទ្របទ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​០១​ ខែតុលា​ ឆ្នាំ​២០១៨​ នៅ​វេលា​ម៉ោង​១៣​និង​១០​នាទី​ មាន​ករណី​ហិង្សា​បង្ក​ឡើង​ដោយ​យុវជន​៣​នាក់​ផឹកស៊ី​ទំនាស់​ពាក្យ​សំដី​គ្នា​ហើយ​កាប់​គ្នា​បណ្តាល​រង​របួសធ្ងន់​២​នាក់​ រីឯ​ជន​បង្ក​បាន​រត់គេច​ខ្លួន​បាត់​ ស្ថិត​នៅ​ចំណុច​ភូមិ​កា​ប៉ះ​លើ​ ឃុំ​ឈើ​តុំ​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​។​

​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​យុវជន​១​ក្រុម​ផឹកស៊ី​នៅ​ចំណុច​កើតហេតុ​ខាងលើ​ លុះ​មក​ដល់​ម៉ោង​១៣​និង​០០​នាទី​ស្រាប់តែ​ឮ​សូ​ប្រកែក​គ្នា​ខ្លាំងៗ​ហើយ​ក៏​បបួល​វ៉ៃ​គ្នា​ រំពេច​នោះ​យុវជន​បង្ក​ឈ្មោះ​ ណែម​ តុលា​ អាយុ​២៣​ឆ្នាំ​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរបាន​ទាញ​ពូថៅ​មក​កាប់​លើ​យុវជន​រង​គ្រោះ​ចំនួន​០២​នាក់​ ១-​ឈ្មោះ​ សាំង​ វិសាល​ អាយុ​២០​ឆ្នាំ​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ (​កាប់​២​ពូថៅ​ចំ​លើ​ត្រចៀក​ខាងស្តាំ​១​ពូថៅ​និង​ស្មារ​ខាងស្តាំ​១​ពូថៅ​)​ ២-​ឈ្មោះ​លី​ម​ កាត់​ អាយុ​២៩​ឆ្នាំ​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ (​កាប់​ចំ​២​ពូថៅ​ ក្បាល​ខាងស្តាំ​ ១​ពូថៅ​ និង​ឆ្អឹងជំនី​ខាងស្តាំ​ ១​ ពូថៅ​)​ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ រស់នៅ​ភូមិ​កា​ប៉ះ​ ឃុំ​ឈើ​តុំ​ ស្រុក​ក្រគរ​ ខេ​តុ​ពោធិ៍សាត់​។​

កម្លាំង​នគរបាល​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ​ដែល​បង្ក​ហឹ​ង្សា​ដោយ​ជនសង្ស័យ​ម្នាក់​កាប់​មក​លើ​យុវជន​២​នាក់​បណ្តាល​រង​របួសធ្ងន់​ ក្រោយមក​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់​។ រីឯជនល្មើសបានរត់គេចខ្លួនបាត់ ពេលនេះសមត្ថកិច្ច​កំពុង​ស្រាវ​ជាវ​តាម​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​៕

ប្រភពពី៖នគរបាលជាតិ កម្ពុជា