Home ពត៍មានថ្មីៗ កម្សាន្ត គ្រាន់តែសម្លៀកបំពាក់ធម្មតាពាក់នៅផ្ទះរបស់Kendall Jennerតម្លៃមិនធម្មតា

គ្រាន់តែសម្លៀកបំពាក់ធម្មតាពាក់នៅផ្ទះរបស់Kendall Jennerតម្លៃមិនធម្មតា

352

តារាដែលទទួលបានប្រជាប្រិយភាពខ្លាំងលើវិស័យសិល្បៈផ្នែកម៉ូឌែលនាង Kendall Jenner តែងតែត្រូវបានគេឃ្លាំមើលគ្រប់សកម្មភាពសូម្បីតែការស្លៀកពាក់របស់នាងក៏មានការចាប់អារម្មណ៍ផងដែរ។

ក្នុងនាមជាតារាម៉ូតលំដាប់អន្តរជាតិរាល់ការតុបតែងខ្លួនត្រូវតែមានភាពលេចធ្លោរនិងទាក់ទាញមិនថា ការធ្វើដំណើរកំសាន្ត ឬការចូលរួមកម្មវិធីនានា ជាពិសេសនោះរាល់សម្លៀកបំពាក់របស់នាងចូលរួមកម្មវិធីនីមួយៗសុទ្ធតែមានតម្លៃខ្ពស់ៗ។

អ្វីដែលគេកត់សម្គាល់ខ្លាំងគឺលើសម្លៀកបំពាក់ធម្មតាៗរបស់នាងស្លៀកនៅផ្ទះឬអាចថាជាសម្លៀកបំពាក់ដែលនាងពាក់លេងត្រូវបានអ្នកគាំទ្ររបស់នាងបានបង្ហោះនៅលើបណ្តាញសង្គម Instagram អំពីតម្លៃមិនធម្មតាដែលអាវនីមួយៗសុទ្ធតែមានតម្លៃថ្លៃនិងខ្លះទៀតតម្លៃហក់ដល់ខ្ទង់ពាន់ដុល្លារ តែវាជារឿងធម្មតាសម្រាប់តារាម៉ូឌែលអន្តរជាតិដូចនាងព្រោះថាចំណូលពីការថតម៉ូតរបស់នាងទទួលបានរាប់លានដុល្លារ៕