Home ពត៍មានថ្មីៗ គ្រូពេទ្យម្នាក់បានបង្ហោះសារសោកស្តាយចំពោះការស្លាប់របស់ស្ត្រីឆ្លងទន្លេដែលជួបបញ្ហាគាំងបេះដូងបន្ទាប់ពីសម្រាលរួច!

គ្រូពេទ្យម្នាក់បានបង្ហោះសារសោកស្តាយចំពោះការស្លាប់របស់ស្ត្រីឆ្លងទន្លេដែលជួបបញ្ហាគាំងបេះដូងបន្ទាប់ពីសម្រាលរួច!

729

ជាទូទៅស្ត្រីអាចរងគ្រោះថ្នាក់ខ្លាំងបំផុតគឺនៅពេលសម្រាលកូន គឺជាការពិបាកបំផុតរបស់ស្ត្រីទាំងអស់នៅលើសកលលោកយើងនេះ ។

កាលពីម្សិលមិញនេះមានស្រីម្នាក់ឆ្លងទន្លេបានស្លាប់បន្ទាប់ពីសម្រាលកូនរួចដោយសារតែអាការៈគាំងបេះដូង ក៏ដោយសារមូលហេតុនេះគ្រូពេទ្យដែលបានទទួលបន្ទុកអ្នកជម្ងឺបានបង្ហោះសារយ៉ាងសោកសៅចំពោះការខិតខំប្រែងជួយសង្គ្រោះស្ត្រីម្នាក់នោះមិនបាន។

តាមរយៈគណនេយ្យហ្វេសប៊ុករបស់គ្រូពេទ្រមួយរូបឈ្មោះថា Julina Kunthea បានសរសេររៀបរាប់ដូចខាងក្រោម៖

សំលេងទូរស័ព្ទរោទ៍ម៉ោង 1ភ្លឺ : អូនអឺយលើកនេះបងជួយគេអត់បានទេ យប់ថ្ងៃទី 14th/11/2018 ។

ប្អូនស្រីម្នាក់ឈឺពោះសំរាលធម្មជាតិនៅថ្ងៃទី 13th/11/2018 មកដល់ពេទ្យម៉ោង 9 ព្រឹក ។ សំពាធឈាម 12/7 , 76 កំដៅ 37.5 ។

📍 នៅម៉ោង 10:30យប់ យកប្អូនស្រីចូលបន្ទប់សំរាល។ គាត់សំរាលនៅម៉ោង 11:04យប់ ។ តាំងពីពេលឈឺពោះ ពេលសំរាលអ្វី អ្វីទៅដោយរលូន ។ គីឡូកូនបាន 3.5kg ។

📍 ទំលាក់សុក 11:10 យប់ ការទំលាក់សុកស្រួលធម្មតាទៀត ។ និយាយទៅការសំរាលលឿន កូនដំបូង 3.5kg ប្រឹងតែ ប៉ុន្មានដងចេញបាត់ ។

📍 រំពេញនោះនៅម៉ោង 11: 17យប់ អ្នកជំងឺចាប់ផ្តើមពិបាកដកដង្ហើម ដង្ហើមចាប់ផ្តើមខ្លី ខ្លីមិនដល់គ្នា ។ អ្នកជំងឺ : “ អ្នកគ្រូខ្ញុំពិបាកដកដង្ហើមណាស់ “ ។ ពេលនោះយើងក៏បានដាក់អុកស៊ីសែនជូនគាត់ ។

📍នៅម៉ោង 11: 27យប់ អ្នកជំងឺឈឺទ្រូងបុកទៅខ្នង ពិបាកដកដង្ហើម “ ចុកណាស់ ចុកណាស់ ……….“ ចង្វាក់បេះដូង 155 សំពាធឈាម ចុះ 8/4 ។ យើងចាប់ផ្តើមចាក់ ផ្លាស្មា ( plasma transfusion ) ដើម្បីអោយសំពាធឈាមឡើងខ្ពស់វិញ ។

📍 នៅម៉ោង 11:40យប់ សំពាធឈាមចុះនៅ 6/4 ។ ចង្វាក់បេះដូង 186 ។ អ្នកជំងឺចាប់ផ្តើមបាត់បង់ភាពម្ចាស់ការ ។ យើងចាប់ផ្តើមដាក់ទុយោរចូលបំពង់ខ្យល់ និង សប់ដង្ហើមដើម្បីជំនួយដល់សួត ។ ប៉ុន្មាននាទីក្រោយមកអ្នកជំងឺបាន ដកចង្ការមាន់ ។ បេះដូងដើរយឺតទៅ យឺតទៅ ចាប់លេងចង់បានហើយ យើងបានប្រើថ្នាំចាក់ Adrenaline អស់ម្តុំ 50-60 ដប ដើម្បីជំរុញបេះដូងអោយកន្ត្រាក់ឡើងវិញ ។ អ្នកជំងឺបេះដូងឈប់ដើរ ( ស្លាប់ ) នៅម៉ោង 11:50យប់ ។ តែយើងព្យាយាមបន្តម៉ាស្សាបេះដូងរហូតដល់ម៉ោង 1ភ្លឺ ដោយខំព្យាយាមអោយអស់ចិត្ត ។

សញ្ញាប៉ុន្មានទាំងអស់ខាងលើនេះ អ្នកជំងឺក្រោយសំរាល ធ្វើទុក្ខភ្លាម ភ្លាម ដកដង្ហើមពិបាក ដកអត់ដល់គ្នា ចុកទ្រូងខ្លាំងបុកទៅខ្នង ធ្វើអោយបេះដូងគាំងស្លាប់ភ្លាម ភ្លាម គឺ Amniotic Fluid Embolism

📍 អ្វីទៅដែលហៅថា Amniotic Fluid Embolism ?

➡️ គឺ ជាកោសិការបស់ទឹកភ្លោះ , កោសិកាស្រោមទឹកភ្លោះ , កោសិលាសុក និង កំទេចក្នុងទឹកភ្លោះរត់ចូលទៅដល់សរសៃឈាមសួត ធ្វើអោយសរសៃឈាមសួតត្បៀតទាំងអស់ ពេលនោះសួតលេងដំណើរការតែម្តង ធ្វើអោយអ្នកជំងឺនឹងពិបាកក្នុងការដកដង្ហើម ។ពេលណាសរីរាង្គសួតលេងដំណើរការហើយ តួនាទីបេះដូងនឹងខំប្រឹងច្របាច់ដើម្បី បញ្ចូនអុកស៊ីសែនអោយបានទ្រទ្រង់ដល់ខ្លួនយើង ។ បេះដូងខំច្របាច់ញាប់ទៅ ញាប់ទៅ រហូតឈប់ដំណើរការដោយខ្លួនអែង ដែលយើងហៅថា គាំងបេះដូង ។

នេះគឺជាករណីដែល កំរកើត ប៉ុន្តែ ធ្ងន់ធ្ងរបំផុត ដែលធ្វើអោយយើង ពិបាកដកដង្ហើម ចុកទ្រូងខ្លាំង គាំងបេះដូងស្លាប់ភ្លាម ភ្លាម ។ ការសំរាលដោយធម្មជាតិ និង វះ 100.000 នាក់ យើងអាចជួប 1-12 នាក់ ។ នៅលើពិភពលោកយើងនេះ មិនទាន់មានថ្នាំចាក់ រឺ ថ្នាំលេបណាអាចព្យាបាលករណីនេះបានឡើយ ។ មិនថាប្រទេសជឿនលឿន ករណីនេះភាគរយដែលយើងសង្ឃឹមសង្រ្គោះបានសឹងតែ 0% ។

➡️ មតិខ្លះបានលើកឡើងថា ករណីធ្ងន់ធ្ងន់ ដឹងតែអត់រស់ចឹង កុំបន្តទុកកន្លែងយើង កូនង៉ែតបានសុខសប្បាយហើយ ចឹងយើងបញ្ចូនម្តាយទៅពេទ្យរដ្ឋទៅ កុំអោយយើងទទួលបន្ទុកធ្ងន់ ហើយកុំអោយមានឈ្មោះស្លាប់នៅពេទ្យយើង ។

លោកគ្រូ វីហ្គង់ មិនមែន មិនត្រឹមតែមិនធ្វើតាមទេ គាត់បានប្រាប់ទៅគេវិញថា អ្នកជំងឺខំទុកចិត្តយើង ទើបមកសំរាលកន្លែងយើង ដល់មានការបញ្ចូនគ្នាចេញ តើអោយគ្នារំពឹងអី ? បើបញ្ចូនគេចេញ គេបានរស់ចាំបញ្ចូន តែបើគ្រាន់តែបញ្ចូនចេញដើម្បី កុំអោយគេមានឈ្មោះថាស្លាប់កន្លែងយើង យើងសុខចិត្តយកពេលនោះមកខំសង្រ្គោះគេបន្តទៀតវិញ ខំអោយអស់លទ្ធភាព អោយដឹងស្លាប់ រស់ បានលើយើង យើងអស់ចិត្ត ថាយ៉ាងហោចណាស់យើងបានជួយគេអស់លទ្ធភាពហើយ ។

រយះពេល ជិត10ឆ្នាំនេះ យើងទទួលសំរាល ធម្មជាតិ និង សំរាលដោយវះ បានជិត 40000 នាក់ ។ ករណី Amniotic Fluid Embolism នេះជាលើកទី មួយហើយដែលយើងបានជួប ហើយម្តាយជាស្ត្រីដែលយើងមិនអាចសង្រ្គោះបាន ។ រយះពេល 10 ឆ្នាំនៃការបើកសម្ភពខ្ញុំ , ម្តាយបានបាត់បង់ជីវិតអស់ម្នាក់ ដោយសារ Amniotic Fluid Embolism

ទាំងអស់នេះជាការបកស្រាយរបស់គ្រូពេទ្យដែលមានទំនួលខុសត្រូវមួយរូបដែលប្រើលទ្ធភាពក្នុងការជួយជីវិតមនុស្សដោយអស់ពីចិត្តតែមិនបានសម្រេចទើបធ្វើអោយលោកមានការសោកស្តាយបែបនេះ៕