Home ពត៍មានថ្មីៗ គ្រួសារជនរងគ្រោះម្នាក់ដង្ហោយរកយុត្តិធ៌មចំពោះក្រុមគ្រួសារពីការមិនទទួលខុសត្រូវរបស់ក្រុមហ៊ុន PRUDENTIAL

គ្រួសារជនរងគ្រោះម្នាក់ដង្ហោយរកយុត្តិធ៌មចំពោះក្រុមគ្រួសារពីការមិនទទួលខុសត្រូវរបស់ក្រុមហ៊ុន PRUDENTIAL

209

ពិតណាស់រាល់ប្រទេសជឿនលឿនប្រទេសអភិវឌ្ឍន៍និងកំពុងអភិវឌ្ឍន៍ក្ដីគឺតែងតែមានក្រុមហ៊ុនធានារ៉ាប់រងលើគ្រប់សេវាកម្ម មិនថាអាយុជីវិត ទ្រព្យសម្បតិ្ត និងធានារ៉ាប់រងជាច្រើនប្រភេទទៀតតាមតម្រូវការរបស់អតិថិជន។

ដោយឡែកនៅប្រទេសកម្ពុជាយើងក៏មានក្រុមហ៊ុនធានារ៉ាប់រងរីកដុះដាលច្រើនផងដែរ ដែលមានសេវាកម្មជាច្រើនតាមតម្រូវការរបស់អតថិជន ។ ប៉ុន្តែថ្មីៗនេះមានរឿងមួយដែលមិនអាចទទួលយកបានឡើយបើវាជាការពិតដែលថាខាងក្រុមហ៊ុន ធានារ៉ាប់រងមួយនៅស្រុកខ្មែរមិនដោះស្រាយបញ្ហាដល់អតិថិជន។

តាមរយៈគណនេយ្យហ្វេសប៊ុកអតិថិជនម្នាក់របស់ក្រុមហ៊ុន PRUDENTIAL បានរៀបរាបថា ៖ «​ខ្ញុំបាទចង់សួរយោបល់បងប្អូនអំពីក្រុមហ៊ុនធានារ៉ាប់រងប្រូឌិនសលព្រោះថានៅពេលប្រពន្ធរបស់ខ្ញុំបានស្លាប់ ក្រុមហ៊ុនធានារ៉ាប់រងមួយនេះមិនមានយុត្តិធម៏សំរាប់ក្រុមគ្រួសាររបស់ខ្ញុំបាទទេ គ្រួសាររបស់ខ្ញុំបានទិញសេវាធានារ៉ាប់រងរបស់ក្រុមហ៊ុនមួយនេះក៏ប៉ុន្តែក្រុមហ៊ុនធានារ៉ាប់រងមួយនេះមិនមានការទទួលខុសត្រូវលើសំណងរបស់ក្រុមគ្រួសារខ្ញុំបាទទេ ។ ដោយសារគ្រួសាររបស់ខ្ញុំមិនចេះផ្លូវច្បាប់ទេ ចឹងហើយក្រុមហ៊ុនខាងលើលើកយករឿងនេះរឿងនោះមកនិយាយហើយអត់ចង់សងសំណងមកគ្រួសារខ្ញុំទេហើយសុំពេលនេះពេលនោះដែលជាហេតុមិនចង់សងសំណងមកគ្រួសារខ្ញុំទេចឹងហើយសូមបងប្អូននៅក្នុងសង្គម Facebook ជួយ ដល់គ្រួសារខ្ញុំផង គ្រួសាររបស់ខ្ញុំរងនៅរឿងអយុត្តិធម៌ខ្លាំងណាស់សូមសម្ដេចពុកនឹងសម្ដេចម៉ែជួយគ្រួសារកូនផង»

បើសិនជាការពិតមែននោះសូមខាងក្រុមហ៊ុនជួយរកវិធីដោះស្រាយដល់អតិថិជនអោយបានសមស្របផង៕