Home ពត៍មានថ្មីៗ គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកបាឡាស្មាច់បុកជាមួយទូកម៉ាស៊ីនបណ្តាលអោយស្លាប់ស្ត្រីវៀតណាមម្នាក់

គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកបាឡាស្មាច់បុកជាមួយទូកម៉ាស៊ីនបណ្តាលអោយស្លាប់ស្ត្រីវៀតណាមម្នាក់

350

មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកមួយបង្ករឡើងដោយ កាណូតបាឡាស្មាច់បុកជាមួយទូកម៉ាស៊ីនបណ្តាលអោយស្រ្តីវៀតណាមម្នាក់ស្លាប់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកនេះកើតឡើងកាលពីវេលាម៉ោងជាង៥ ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០១៩ នៅតាមដងទន្លេ ក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា នៅក្នុងហេតុការណ៍នេះបណ្តាលអោយស្ត្រីម្នាក់ ខាងភាគីទូកម៉ាស៊ីន ឈ្មោះ ង្វៀង ធីនឹក អាយុ៤៨ឆ្នាំ ជាជនជាតិវៀតណាម បានធ្លាក់ទឹកលិចបាត់រយះពេលជាងមួយម៉ោងទើបរកសាកសពឃើញ។ ដោយឡែកបាឡាស្មាច់ក៏បានលិចបាត់ទៅក្នុងទឹកផងដែរ តែមិនមានមនុស្សរងគ្រោះថ្នាក់ឡើយ។

ក្រោយពេលកើតហេតុអ្នកបើកកាណូតបាឡាស្មាច់នោះបានរត់គេចបាត់ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនយកមកចាត់ការតាមនិតិវិធីច្បាប់៕