Home ពត៍មានថ្មីៗ គ្រោះថ្នាក់មើលមិនឃើញមិនថានៅទីណា!ទូកស្មាច់២គ្រឿង បុកគ្នាបណ្តាលឲ្យបុរសម្នាក់ស្លាប់ យ៉ាងអាណោចអាធ័ម

គ្រោះថ្នាក់មើលមិនឃើញមិនថានៅទីណា!ទូកស្មាច់២គ្រឿង បុកគ្នាបណ្តាលឲ្យបុរសម្នាក់ស្លាប់ យ៉ាងអាណោចអាធ័ម

1061

កំពង់ធំ ៖ ទូកស្មាច់២គ្រឿង បុកគ្នាបណ្តាលឲ្យបុរសម្នាក់ស្លាប់ ហេតុការណ៍នេះ​បាន​កើតឡើង​នៅ​ចំណុច​អន្លុង​តា​ហាច​តាម​ដងស្ទឹង​តាំងក្រសាំង ភូមិ​សង​ឃ្លាំង ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្តកំពង់ធំ កាលពីព្រឹក ថ្ងៃទី៥ខែសីហា​ឆ្នាំ២០១៨ ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះ​ត្រូវទូក​បុក​ចំ​យ៉ាងដំណំ​ធ្លាក់ចូលទឹក បាត់​បង់ជីវិត​នៅ​កន្លែងកើតហេតុ​តែម្តង។

ដោយឡែក​ជនបង្ក​ឃើញ​សភាព​បែប​នោះ ដោយ​ខ្លួន​គ្មាន​របួស​អី​ក៏​គេចខ្លួន​តែម្តង។

ពេលនេះ​អជ្ញាធរ​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវរ​ក​កាណូត​ដែល​បុក​ទូក​ជនរងគ្រោះ ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ។ ចំណែឯសាកសពត្រូវបានបញ្ជូនទៅកាន់ក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ប្រភភពី៖ TVFB