តាមរយៈខ្សែវីដេអូដែលបានថតដោយអ្នកទេសចរម្នាក់បានបង្ហាញពី សកម្មភាពខ្លារខិនឆីថា (Cheetah) ដេញគ្រួសារមួយដែលមានសមាជិកដល់ទៅ ៥នាក់ ក៏ប៉ុន្តែទោះជាយ៉ាងនេះក្តី គឺគ្មាននរណាម្នាក់រងរបួស ឬគ្រោះថ្នាក់ដល់ជីវិតនោះទេ។ វាពិតជាស្លុតចិត្ត និងមិនគួរឲ្យជឿទេថា សត្វខ្លាដែលមានល្បឿនលឿនជាងគេបំផុតក្នុងពិភពលោកមិនបានខាំមនុស្សទាំងអស់នោះដែលនេះជាសំណាងរបស់ពួកគេហើយ។
ដោយហេតុតែចង់ថតរូបខ្លារខិនផ្ទាល់ៗពេក គ្រួសារជនជាតិបារាំងមួយក្រុមបានសម្រេចចិត្តចុះពីឡានដើម្បីថតខ្លារខិនទាំងនោះ តែមិនទាន់បានថតផងក៏ខ្លាទាំងនោះរត់ដេញប្រុងនឹងខាំធ្វើជាចំណី តែសំណាងល្អដែលគ្រួសារនោះអាចរួចផុតជីវិតពីក្រញាំខ្លាបាននៅក្នុងឧទ្យានសត្វ Dutch Safari Park និងរត់ចូលក្នុងឡានវិញទាន់ពេល។
តាមការបញ្ជាក់របស់មន្រ្តីឧទ្យានសត្វ Dutch Safari Park បានឲ្យដឹងថាឧទ្យានសត្វ Dutch Safari Park គឺជាសួនសត្វព្រៃនៅទ្វីបអាហ្រ្វិកនៅភាគខាងត្បូងក្នុងប្រទេសហូឡង់ ដែលមុនពេលចូលធ្វើដំណើរកម្សាន្តនៅទីនោះគឺ អ្នកទេសចរមិនអនុញ្ញាតឲ្យចាកចេញពីឡានរបស់ពួកគេឡើយដើម្បីសុវត្ថិភាពជាចាំបាច់ តែនេះដោយសារពួកគេមិនស្តាប់ ទើបបានជាមានហេតុការណ៍យ៉ាងនេះកើតឡើងតែម្តង៕