Home ពត៍មានថ្មីៗ ចាប់បានជនជាតិចិន១៦រូបដែលបានប្រព្រឹត្តបទល្មើសជួញដូរមនុស្សនៅក្រុងព្រះសីហនុ

ចាប់បានជនជាតិចិន១៦រូបដែលបានប្រព្រឹត្តបទល្មើសជួញដូរមនុស្សនៅក្រុងព្រះសីហនុ

1050

កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១៨ សីហា ២០១៨ ការិយាល័យ​បទល្មើស​ជួញដូរ​មនុស្ស បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​១៦​នាក់ (​ស្រី​០៨​នាក់​) ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្ន​ពេញ ពាក់ព័ន្ធ​ករណី​ប្រព្រឹត្ត​អំពើ​សញ្ចារ​កម្ម​។ ជនសង្ស័យ​ត្រូវ​កម្លាំង​សមត្ថកិច្ច​បង្ក្រាប និង​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​១៧ សីហា នៅ​ហាង​យីហោ​ម៉ាស្សា​ចិន ស្ថិត​ក្នុងភូមិ​០៣ សង្កាត់​៤ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ​។

មន្ត្រី​ជំនាញ​បាន​បញ្ជូន​វត្ថុ​តាង និង​ជនសង្ស័យ ទៅ​កាន់​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​បន្ត​នីតិវិធី​៕