Home ពត៍មានថ្មីៗ ចៅស្រីចិត្តព្រៃផ្សៃ!គ្រាន់តែរឿងឆ្កែសោះនាងហ៊ានលើកដៃវៃលោកតាដោយដំបងឬស្សី

ចៅស្រីចិត្តព្រៃផ្សៃ!គ្រាន់តែរឿងឆ្កែសោះនាងហ៊ានលើកដៃវៃលោកតាដោយដំបងឬស្សី

354

អាក្រក់លើសហើយចិត្តក៏ព្រៃផ្សៃទៀតគ្រាន់តែរឿងឆ្កែសោះចេះលើកដៃវៃលោកតាទៅរួចដែរ។

នៅថ្ងៃទី០៤ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង១៦.២០នាទី។ជនរងគ្រោះឈ្មោះ លីវ ឈៀង បានដើរកាន់ឈើរច្រត់តាមផ្លូវលំកាត់ មុខផ្ទះរបស់ឈ្មោះ ម៉ូវ ង៉ិចហៀក ។ ពេលនោះ ឆ្កែរបស់ឈ្មោះម៉វ ង៉ិចហៀក ចំនួនពីរក្បាលបានព្រុសខ្លាំងៗចេញពីក្នុងផ្ទះមកដេញខាំជនរងគ្រោះ ។ភ្លាមនោះជនរងគ្រោះបានយកឈើច្រត់របស់ខ្លួនយាវាយឆ្កែដើម្បីកុំអោយឆ្កែខាំ ។

ក៍ត្រូវឈ្មោះ ម៉ូវ ង៉ិចហៀក ថាគេវ៉ៃឆ្កែរបស់ខ្លួនក៏យកដំបងឬស្សីប្រវែង ០១ម៉ែត្រ០៦ហ៊ុន មកវាយជនរងគ្រោះ បណ្តាលអោយបែកចំពីលើក្បាល និងមានស្នាមមុតដៃចេញឈាមទៀតផង។ បច្ចុប្បន្នជនរងគ្រោះកំពុងសំរាកព្យាបាល របួសនៅមន្ទីពេទ្យឯកជនមួយនៅស្វាយតានី។

ករណី ហិង្សាដោយចេតនា ជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការតាមនីតិវិធី ៕