Home ពត៍មានថ្មីៗ កម្សាន្ត ចំណុចពិសេសនៃសម្រស់របស់តួឯកស្រីនាង Bella មួយទៀតនោះគឺថ្ងាសរូបបេះដូងពេលលើកសក់។

ចំណុចពិសេសនៃសម្រស់របស់តួឯកស្រីនាង Bella មួយទៀតនោះគឺថ្ងាសរូបបេះដូងពេលលើកសក់។

3222

ទម្លាយអាថ៌កំបាំងសម្រស់មួយចំណុចទៀតរបស់តារាសម្ដែងស្រីកំពុងទទួលសន្ទុះប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្នក្នុងសិល្បះថៃនាង Bella Ranee ដែលអ្នកគាំទ្រអាចនឹងមិនសូវបានចាប់អារម្មណ៍ដឹង។ ដោយក្រៅពីញញឹមស្រស់ស្អាត ក្បាលពោះហាប់ណែន កែវភ្នែកស្រទន់ ច្រមុះសមស្រួចហើយនោះ តួឯកស្រីក្នុងរឿងបុព្វេសន្និវាសរូបនេះថែមទាំងមានទម្រង់ថ្ងាសលេចចេញជារូបបេះដូងយ៉ាងស្រស់ស្អាតទាក់ទាញប្លែកនៅពេលលើកសក់មុខផងដែរ។ ចង់ដឹងថាថ្ងាសរបស់នាងស្រស់ស្អាតយ៉ាងណានោះ តោះទៅមើលកម្រងរូបខាងក្រោមនេះទាំងអស់គ្នា៖