Home ពត៍មានថ្មីៗ បច្ចេកវិទ្យា ឆ្នាំ ២០១៧ ប្រទេស​ណា​ មាន​អ៊ីនធឺណិត​ល្បឿន​លឿន​ជាង​គេ​?

ឆ្នាំ ២០១៧ ប្រទេស​ណា​ មាន​អ៊ីនធឺណិត​ល្បឿន​លឿន​ជាង​គេ​?

1350

ក្រុមហ៊ុន SK Broadband បាន​បញ្ចេញ​បណ្ដាញ​អ៊ីនធឺណិត​ដែល​មាន​ល្បឿន​រហូត​ដល់​ទៅ ២.៥ ជីហ្កាប៊ីត​ក្នុង​មួយ​វិនាទី (Gbps) នៅ​ឯ​ស្នាក់​ការ​​របស់​ខ្លួន​ក្នុង​ប្រទេសកូរ៉េ​ខាង​ត្បូង។

តាម​រយៈ​សារព័ត៌មាន ZDNet ក៏​បាន​រាយការណ៍​មក​ថែម​ទៀត​ថា ក្រុមហ៊ុន​នឹង​បញ្ចេញ​បណ្ដាញ​អ៊ីនធឺណិត ដែល​មាន​ល្បឿន​រហូត​ដល់ ៥ និង ១០ Gbps លឿន​ដូច​ព្យុះ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​នេះ។

ជាក់​ស្ដែង​ ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ឈរ​ដំណែង​កំពូល ចំពោះ​ចំណាត់​ថ្នាក់​ប្រទេស​ដែល​មាន​ល្បឿន​អ៊ីនធឺណិត​លឿន​ជាង​គេ ដោយ​មាន​ល្បឿន​ប្រើប្រាស់​ក្នុង​ប្រទេស​ជា​មធ្យម ២៨.៦ មេកាប៊ីត​ក្នុង​មួយ​វិនាទី (Mbps) ឯ​សហរដ្ឋ​អាមេរិក​វិញ​ឈរ​នៅ​លេខ ១០​ ដោយ​មាន​ល្បឿន​ប្រើប្រាស់​ក្នុង​ប្រទេស​ជា​មធ្យម ១៨.៧ Mbps។

ប្រទេស​ទាំង ១០ ដែល​មាន​ល្បឿន​អ៊ីនធឺណិត​លឿន​ជាង​គេ​ក្នុង​ពិភព​លោកក្នុង​ឆ្នាំ ២០១៧ ៖

១. ប្រទេស កូរ៉េ​ខាង​ត្បូង ២៨.៦ Mbps
២. ប្រទេស ណ័រវ៉េ ២៣.៥ Mbps
៣. ប្រទេស ស៊ុយអែត ២២.៥ Mbps
៤. ទីក្រុង ហុងកុង ២១.៩ Mbps
៥. ប្រទេស ស្វីស ២១.៧ Mbps
៦. ប្រទេស ហ្វាំងឡង់ ២០.៥ Mbps
៧. ប្រទេស សិង្ហបុរី ២០.៣ Mbps
៨. ប្រទេស ជប៉ុន ២០.២ Mbps
៩. ប្រទេស ដាណឺម៉ាក ២០.១ Mbps
១០. សហរដ្ឋ​អាមេរិក ១៨.៧ Mbps

 

ប្រភពពី៖Saby