Home ពត៍មានថ្មីៗ ជនជាតិជប៉ុន២នាក់បានស្លាប់ ខណៈ១០០នាក់​រងរបួស និង២នាក់បាត់ខ្លួនដោយសារព្យុះទីហ្វុងកំណាច Trami

ជនជាតិជប៉ុន២នាក់បានស្លាប់ ខណៈ១០០នាក់​រងរបួស និង២នាក់បាត់ខ្លួនដោយសារព្យុះទីហ្វុងកំណាច Trami

995

ព្យុះទីហ្វុងកំណាច ត្រាមី (Trami) ដែលបានចាប់ផ្តើមបោកបក់លើដែនដីជប៉ុន​កាលពីថ្ងៃសៅរ៍សប្តាហ៍មុននោះ បានផ្តាច់ជីវិត​មនុស្ស ០២នាក់ហើយ និងមនុស្សជាង​ ១០០នាក់ទៀត​បានទទួលរងរបួស ខណៈមនុស្សពីរ​នាក់កំពុងបាត់​ខ្លួន។

លំនៅឋាន​ប្រមាណ ៤៥០,០០០ខ្នង បន្តគ្មានអគ្គិសនី​ប្រើប្រាស់ ស្ថិតនៅក្នុង​ទីក្រុងតូក្យូ និងខេត្តក្បែរខាង ខណៈដែលល្បឿន​ខ្យល់បោកបក់​នៅភាគកណ្តាលប្រទេសជប៉ុន បានកើន​ឡើងដល់ ១៦០គីឡូម៉ែត្រ​ក្នុង​មួយម៉ោង។ អាជ្ញាធរប៉ុន​បានចេញសេចក្តីព្រមាន និងណែនាំ​ឲ្យប្រជាជនជាង ១២០,០០០នាក់ រស់នៅភាគ​កណ្តាលប្រទេស​ជប៉ុន ក៏ដូចជា​កោះហុកខៃដូ (Hokkaido) នៃភាគខាងជើង និងឦសាន ធ្វើការជម្លៀស​ខ្លួនពួកគេទៅរកទីកន្លែង​មានសុវត្ថិភាព​ នេះបើតាម​ការផ្សាយរបស់​ទូរទស្សន៍ NHK។

ក្រៅពីគ្រោះ​មហន្តរាយដោយ​ផ្ទាល់ ចំពោះប្រជាជនជប៉ុន​ខាងលើនេះ ជើងហោះហើរ​សរុបជាង ២០០ ក៏ត្រូវបានលុបចោល​ផងដែរ៕