Home ពត៍មានថ្មីៗ ជនជាតិស៊ីរីដែលបានភៀសខ្លួនទៅលីបង់ពេលនេះចាប់ផ្ដើមត្រលប់មកស្រុកកំណើតវិញជាបណ្តើរៗហើយ

ជនជាតិស៊ីរីដែលបានភៀសខ្លួនទៅលីបង់ពេលនេះចាប់ផ្ដើមត្រលប់មកស្រុកកំណើតវិញជាបណ្តើរៗហើយ

834

ជនភៀសខ្លួន​ស៊ីរីរាប់រយនាក់​ត្រូវបានគេរាយការណ៍ថា បានចាកចេញពី​តំបន់នានា​ក្នុងនោះរួមមាន​ទាំងរដ្ឋធានី ប៊ែររូត (Beirut) នៃ​ប្រទេសលីបង់ ត្រឡប់មកផ្ទះរបស់ពួកគេ​ក្នុងប្រទេសស៊ីរីវិញ​ហើយ ចាប់តាំងពីថ្ងៃអាទិត្យ​ម្សិលមិញ​នេះមក។ នេះបើតាម​ការចេញ​ផ្សាយដោយ​សារព៌តមាន DailyStar នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨។

សារព៌តមាន DailyStar ផ្អែកលើប្រភព​ដែលខ្លួនទទួលបានពី​អាជ្ញាធរលីបង់ បានឱ្យដឹងថា ជនភៀសខ្លួនស៊ីរី ៧៧៨នាក់ បានស្ម័គ្រ​ចិត្តត្រឡប់ទៅ​កាន់ប្រទេស​ស៊ីរីវិញ ដោយឆ្លងកាត់​តាមតំបន់ ម៉ាសណាអា (Masnaa), អាប់ប៊ួឌីហ៍ (Abboudieh) និង អាល់ហ្សាំរ៉ានី (Al-Zamrani) នៃព្រំដែនរវាង​ប្រទេសស៊ីរី និងលីបង់។

រដ្ឋាភិបាលស៊ីរី​ក៏ធ្លាប់បានអំពាវនាវឱ្យផង​ដែរ ឱ្យជនភៀសខ្លួនស៊ីរី​ទាំងអស់ ត្រឡប់ស្រុកកំណើតរបស់ខ្លួនវិញជាមួយ ការធានាការពារសុវត្ថិភាព និងសន្តិសុខ ខណៈកងកម្លាំងរដ្ឋាភិបាល​របស់ប្រធានាធិបតីស៊ីរី​លោក បាស្សា អាល់ អាសាដ កំពុងគ្រប់គ្រងទឹកដី​ស្ទើរតែទាំង​ស្រុង៕