មន្ទីរពេទ្យ «ជោរៃ» ដែលជាមន្ទីរពេទ្យដ៏ល្បីមួយនៅស្រុកខ្មែរដែលជាមន្ទីរពេទ្យវៀតណាមបានធ្វើការធ្វេសប្រហែសដោយបណ្តាលអោយអ្នកជម្ងឺម្នាក់បានស្លាប់បាត់បង់ជីវិតនៅពេលវះកាត់។






តាមរយៈគ្រួសារជនរងគ្រោះឈ្មោះ ឈាន សុវណ្ណារ៉ា បានបង្ហោះសារនៅលើបណ្តាញសង្គមថា ៖« ជួយស៊ែយកបុណ្យផង ជួយរកយុត្តិធម៍ផង មិននឹកស្មានសោះ ម៉ាក់ខ្ញុំចុកពោះពេទ្យប្រាប់ថាដុះសាច់ពោះវៀន អាណិតម៉ាក់ពេកមិនចង់ឃើញការឈឺចុកចាប់របស់គាត់ពេទ្យប្រាប់ថាវះកាត់ ស្រាប់តែអោយវះកាត់ហើយនៅតែមិនបាត់ ដល់មនុស្សអស់សង្ឃឹមហើយបានពេទ្យប្រាប់ថាអ្នកជម្ងឺបានធ្លាយពោះវៀនទៅវិញ តើត្រឹមត្រូវទេ នេះហើយពេទ្យ ជោរៃ ស្ថិននៅច្បាអំពៅ ដែលគេល្បីថាអាចជួយមនុស្សបាន អស់លុយហើយមនុស្សមិននៅទៀត ហើយបែរជារកលេសដោះស្រាយគ្រប់វិធីដើម្បីរួចខ្លួន ថាពេលឆ្លុសអេកូរមិនច្បាស ហើយបើមិនច្បាសមិចក៏ហ៊ានិយាយថាសាច់ដុះក្នុងពោះវានធំទៅវិញ នេះជីវិតមនុស្សណាមិចបានយកមកលេងសើចចឹង បើប៉ះលើគ្រួសារអ្នកវិញតើអ្នកអាចទទួលយកបានអត់ សង់ម៉ាក់ខ្ញុំវិញមកខ្ញុំទទួលយកអត់បានទេ ជួយស៊ែរតៗផងបងប្អូន»។
លោកក៏បានបង្ហោះវីដេអូម្តាយលោកដែលបានស្លាប់ហើយតែខាងពេទ្យនៅតែបន្តដាក់ខ្យល់អ៊ុកស៊ីសែនទៀត ៖ «វីឌីអូនេះគឺម៉ាក់ខ្ញុំផុតដង្ហើមយូរហើយតែនៅតែបន្តដាក់ខ្យល់អ៊ុកសុីហ្សែនម៉ាក់ញុំទៀតហើយគាស់មាត់ម៉ាក់ញុំឡើងចេញឈាមទៀត រួចបានចូលបន្ទប់សង្រ្គោះបន្ទាន់ហើយមិនទាន់ដឹងអីផងហុចក្រដាស់អោយបង់ប្រាក់ទៀតឡើងអស់និយាយម៉ងហើយដាក់ស៊េរ៉ូមមិនចូលហើយចង់វះសរសៃម៉ាក់ញុំដាក់ស៊ែរ៉ូមទៀតនិយាយរួមធ្វើនេះពិតជាសារហាវណាស់មនុស្សណា ហើយជាមនុស្សសំខាន់ក្នុងជីវិតខ្ញុំទៀត»៕