អ្នកចាត់ការទូទៅ និងជាគ្រួបង្គោលក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានថ្លែងឲ្យដឹងថា លោកពិតជាចង់ឈ្នះការប្រកួតទល់នឹងម៉ាឡេស៊ី ទោះលោកទើបនឹងឡើងមកដឹងនាំក៏ដោយ។
អតីតកីឡាករក្រុមជម្រើសជាតិជប៉ុន ដែលសព្វថៃ្ងកំពុងប្រកបអាជីពនៅក្រុម Melbourne FC បានធើ្វការដឹកនាំឈុតធំរបស់កម្ពុជាធើ្វការហ្វឹកហាត់ជាលើកដំបូងនៅលើទឹកដីពហុកីឡដ្ឋានជាតិ កាលពីម្សិលមិញដោយមានការចោមរោមច្រើនពីសំណាក់អ្នកសារព័ត៌មានទាំងជាតិ និងអន្ដរជាតិ។
ផ្ដល់កិច្ចសម្ភាសអំឡុងពេលហ្វឹកហាត់ អតីតកីឡាកររបស់ក្រុមយក្សអ៊ីតាលី AC Milan នេះ បាននិយាយថា៖
«ខ្ញុំពិតជាសប្បាយរីករាយសម្រាប់គម្រោងនេះ។ យើងមានកីឡាករដែលសំបូរបទពិសោធន៍ ហើយនេះគឺជាការបង្វឹកលើកដំបូងរបស់ខ្ញុំ។ ខ្ញុំពិតជាចង់ឈ្នះការប្រកួតទល់នឹងម៉ាឡេស៊ីនាពេលខាងមុខ ទោះបីនេះគឺជាការចាប់ផ្ដើមហ្វឹកហាត់លើកដំបូងក៏ដោយ»៕