កម្មវិធីប្រកាសលទ្ធផលនៃក្រមាវែងជាងគេរបស់កម្ពុជាដែលមានប្រវែង១០០០ម៉ែត្រនិងប្រារព្ធឡើងនៅមុខទីធ្លារសាលមហោស្រពកោះពេជ្រនាម៉ោង៧ព្រឹកថ្ងៃទី១ខែកក្កដាឆ្នាំ២០១៨នេះ។
កម្មវិធីសំរាប់ថ្ងៃប្រកាសលទ្ធផលមានដូចជា ការដង្ហែរក្បួនក្រមា ការលាតត្រដាងក្រមានិងប្រកាសលទ្ធផល និងការប្រគំតន្ត្រីអបអរសំរាប់ការឈ្នះឯកកត្តកម្មពិភពលោកដែលជាកិត្តយសរបស់ជាតិផងដែរ។
ចូលរួមទាំងអស់គ្នាដើម្បីធ្វើជាសាក្សី ក្នុងការលា វាស់វែង និងប្រកាសលទ្ធផលបំបែកឯកកត្តកម្មក្រមាវែងជាងគេលើពិភពលោក ដែលយើងបានរួមគ្នាត្បាញ ពោរពេញទៅដោយក្ដីរំពឹង ការស្រលាញ់ និងការជឿជាក់កន្លងមក ដែលដូចទៅនិងឃ្លាមួយបង្ហាញថា #ជឿថាខ្មែរអាចធ្វើបាន៕