Home ពត៍មានថ្មីៗ ប្លែកៗ ជួបជាមួយនារីជនជាតិចិនម្នាក់ដែលប្រើប្រាស់សម្ភារះក្នុងការិយាល័យច្នៃជាសម្ភារះចំអិនអាហារ។

ជួបជាមួយនារីជនជាតិចិនម្នាក់ដែលប្រើប្រាស់សម្ភារះក្នុងការិយាល័យច្នៃជាសម្ភារះចំអិនអាហារ។

1083

ប្រទេសចិនស្ត្រីជនជាតិចិនម្នាក់ដែលគេស្គាល់នាងតាមរយះបណ្ដាញសង្គមFacebook និង​ YouTube​ ដែលមានឈ្មោះនៅលើបណ្តាញសង្គមថា Ms Yeah ដែលមានអាយុ២២ឆ្នាំរស់នៅទីក្រុង Chendu ប្រទេសចិន។

នាងមានគណនេយ្យផ្ទាល់នៅលើបណ្ដាញFacebook​ឈ្មោះMs Yeahដែលមានចំនួនអ្នកចុចLikeលើទំព័រហ្វេសប៊ុករបស់នាងដល់ទៅ៣លានអ្នកជាងនិងនៅលើបណ្ដាញ​ YouTube​ មាននាក់Subscribeដល់ទៅ១លាននាក់ជាងផងដែរ ។

​គេស្គាល់នាងតាមរយះការបង្ហោះវីដេអូជាច្រើនដែលនាងច្នៃសម្ភារះការិយាល័យធ្វើជាសម្ភារះចំអិនអាហារនិងយកការិយាល័យជាកន្លែងចំអិនអាហារផងដែរលើសពីនេះនាងអាចធ្វើលើសពីអាហារមានដូចជា: បង្អែម ការ៉េម នំ ជាដើម ដែលប្រើប្រាស់សម្ភារះការិយាល័យទាំងអស់។

រាល់ការបង្ហោះវីដេអូរបស់នាងម្ដងមាននាក់ចូលទស្សនាខ្ពស់បំផុតដល់ទៅ១៣លាននាក់ចូលទស្សនានៅក្នុងបណ្ដាញសង្គមYouTube។​ ទាំងនេះជាសកម្មភាពខ្លះៗរបស់នាងទាក់ទងនិងការចំអិននៅក្នុងការិយាល័យរបស់នាង:

សូមទស្សនាវីដេអូរបស់នាងដូចខាងក្រោម: