Home ពត៍មានថ្មីៗ ជួយគាំទ្រផលិតផលខ្មែរ!កូនខ្មែរមួយរូបបានកែច្នៃល្ពៅធ្វើជាមីដែលគ្មានគីមីនឹងមានគោលបំណងសំខាន់មួយ….

ជួយគាំទ្រផលិតផលខ្មែរ!កូនខ្មែរមួយរូបបានកែច្នៃល្ពៅធ្វើជាមីដែលគ្មានគីមីនឹងមានគោលបំណងសំខាន់មួយ….

8030

ប្រាកដណាស់អ្នកទាំងអស់គ្នាពិតជាស្គាល់មីហើយគឺស្គាល់ច្បាស់បំផុតនៅពេលជិតចុងខែជាអាហារដែលសំខាន់បំផុតហើយ តែមីដែលញាំរាល់ថ្ងៃជាប្រភេទមីធ្វើពីម្សៅមីនឹងនាំចូលពីប្រទេសជិតខាង។ប៉ុន្តែថ្មីៗនេះមានយុវជនខ្មែរមួយរូបបានបង្កើតប្រភេទមីថ្មីប្លែកដែលមិនមែនធ្វើពីម្សៅមីនឹងគ្មានប្រើប្រាស់ជាតិគីមីនោះទេ ។

យុវជនខ្មែរដែលបានបង្កើតមីប្រភេទថ្មីដែលធ្វើឡើងពី ផ្លែល្ពៅ មានឈ្មោះថា គិមវ៉ាង ដែលបានបញ្ចប់ការសិក្សានៅឆ្នាំ២០១៧ នៃសាកលវិទ្យាល័យបាត់ដំបង បរិញ្ញាបត្រជំនាញ វិទ្យាសាស្ត្រចំណីអាហារ បានសម្រេចចិត្តបង្កើតមុខម្ហូបអាហារថ្មីប្លែកនេះក៏ព្រោះតែមានគោលដៅនឹងចិត្តចង់ជួយដល់កសិករខ្មែរដែលដាំដុះល្ពៅ។

តាមរយៈផេកឈ្មោះ មីល្ពៅខ្មែរ បាត់ដំបង បានសរសេររៀបរាប់ថា «ខ្ញុំបាទឈ្មោះ គិមវ៉ាង បញ្ចប់ការសិក្សានៅឆ្នាំ២០១៧ នៃសាកលវិទ្យាល័យបាត់ដំបងបរិញ្ញាបត្រជំនាញ វិទ្យាសាស្ត្រចំណីអាហារ។ខ្ញុំបានសំរេចចិត្តធ្វើមីល្ពៅនេះឡើងក្នុងគោលដៅជួយទិញល្ពៅពីកសិករខ្មែរ នឹងបង្កើតផលិតផលថ្មី ប្លែក ហើយមានរសជាតិខុសគេ ពណ៌ល្ពៅ ក្លិនល្ពៅ រសជាតិល្ពៅ។ ខ្ញុំបានស្រាវជ្រាវនឹងពិសោធន៍អស់រយៈពេលជិតពីរឆ្នាំ។ ខ្ញុំចង់ខ្មែរយើងនឹងជនជាតិផ្សេងទៀតញ៉ំាអាហារដែលលមានសុវត្ថិភាព នឹងមិនប៉ះពាល់ដល់សុខភាព ថែមទាំងជួយដល់សុខភាពទៀតផង»

ដូចនេះហើយសូមអ្នកទាំងអស់គ្នាជួយគាំទ្រផលិតផលខ្មែរយើងអោយបានច្រើនតាមការគួរ៕