Home ពត៍មានថ្មីៗ ជួយចែករំលែកបន្តប្រការគួរយល់ដឹងនិងបង្ការពីជម្ងឺឆ្កែឆ្កួតខាំដោយគ្រូពេទ្យវិទ្យាស្ថានប៉ាស្ទ័រ

ជួយចែករំលែកបន្តប្រការគួរយល់ដឹងនិងបង្ការពីជម្ងឺឆ្កែឆ្កួតខាំដោយគ្រូពេទ្យវិទ្យាស្ថានប៉ាស្ទ័រ

691

អ្នកទាំងអស់គ្នាប្រកដជាបានដឹងហើយថាជម្ងឺ ដែលត្រូវបានឆ្កែឆ្កួតខាំប្រសិនបើទៅមន្ទីរពេទ្យទាន់ពេលវេលានោះពុំមានបញ្ហាអ្វីឡើយតែបើទុកចោលមិនដឹងមូលហេតុនោះអាចបណ្តាលអោយអ្នកជម្ងឺធ្ងន់ធ្ងររហូតដល់ថ្នាក់ស្លាប់បាន។

គ្រូពេទ្យប៉ាស្ទ័របានណែនាំថា ក្រោយសត្វខាំឬខ្វាច ត្រូវលាងរបួសដោយទឺងបង្ហូររយៈពេល១០នាទី រួចដោយទឹកសាប៊ូ ឬដោយថ្នាំសម្លាប់មេរោគ(បេតាឌីន)។ បន្ទាប់មក ត្រូវមកចាក់ថ្នាំវ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួត ក្នុងអំឡុងពេល៧ថ្ងៃ ក្រោយសត្វខាំឬខ្វាច។ មិនត្រូវរុំបិទមុខរបួសដែលសត្វខាំឬខ្វាចឡើយ (ការទុកចំហមុខរបួសឱ្យប៉ះផ្ទាល់ជាមួយនឹងខ្យល់អាកាស អាចជួយសម្លាប់មេរោគបាន)។

សត្វសំខាន់ៗដែលអាចផ្ទុកមេរោគឆ្កែឆ្កួត រួមមាន៖ ឆ្កែ ឆ្មា ជ្រូក ស្វា ប្រចៀវ។ល។

មិនត្រូវសម្លាប់សត្វដែលខាំឬខ្វាចឡើយ ប៉ុន្តែត្រូវទុកតាមដាន តើក្រោយខាំសត្វនេះចាបផ្តើមឈឺ ឬងាប់អត់?

បើសត្វនេះងាប់ ត្រូវកាត់ក្បាលសត្វនេះដាក់ក្លាសេទឹកកក រួចយកមកពេទ្យប៉ាស្ទ័រដើម្បីវិភាគរកមេរោគឆ្កែឆ្កួត។

អ្នកចូលចិត្តហូបសាច់ឆ្កែអាចឆ្លងមេរោគឆ្កែឆ្កួតដោយមិនដឹងខ្លួន។

វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួតតម្លៃតែ១៥ដុល្លារប៉ុណ្ណោះ(ចាក់មួយចប់ស្មើ៣ដង)នៅពេទ្យប៉ាស្ទ័រ! ក្នុងករណីត្រូវថែមវ៉ាក់សាំងបង្ការជំងឺតេតាណូស តម្លៃ៣ដុល្លារក្នុង១លើក។ ករណីប្រាកដថាជាសត្វមានជំងឺឆ្កែឆ្កួតខាំឬខ្វាច ឬករណីរបួសធំធ្ងន់ធ្ងរ ឬករណីរបួសនៅផ្នែកក្បាល ត្រូវបន្ថែមសេរ៉ូមបង្ការជំងឺឆ្កែឆ្កួត តម្លៃ៣២ដុល្លារ ករណីអាយុក្រោម ឬស្មើ១៥ឆ្នាំ និង៤៥ដុល្លារ ករណីអាយុលើសពី ១៥ឆ្នាំ។

ទាំងនេះជាប្រការដែលលោកអ្នកគួរយល់ដឹងនឹងមិនត្រូវធ្វេសប្រហែសឡើយជួយចែករំលែកតៗគ្នាដើម្បីសុវត្ថិភាពទាំងអស់គ្នា៕