Home ពត៍មានថ្មីៗ កម្សាន្ត ឈុតសំលៀកបំពាក់សម្រាប់ខ្សែភាពយន្តថ្មីដែលមានសម្តែងដោយលោកTer Chantavit និង Mai Davika

ឈុតសំលៀកបំពាក់សម្រាប់ខ្សែភាពយន្តថ្មីដែលមានសម្តែងដោយលោកTer Chantavit និង Mai Davika

1308

នៅឆ្នាំ 2017 តារាសម្តែងស្រីដ៏ស្រស់ស្អាតឈ្មោះ Mai Davika និងតារាសម្ដែងកំប្លែងឈ្មោះ Ter Chantavit ត្រូវបានគេផ្គូផ្គងក្នុងខ្សែភាពយន្តភាគទូរទស្សន៍ “Chai Mai Jing Ying Tae” ។ ជាមួយភាពជោគជ័យនៃខ្សែភាពយន្តនេះប៉ុស្តិ៍ ONE 31 បានចាប់ផ្តើមបង្កើតរឿងថ្មីមួយទៀតដែលថតដោយសង្សារមួយគូនេះគឺរឿង “Nang Sao Mai Jam Kad Nam Sakul”។

ទាំងតួឯកប្រុសនិងស្រីព្រមទាំងតួអង្គផ្សេងៗទៀតដូចជាGolf Pichaya, Pango Jintanutda, Ak Akarat បានចូលរួមក្នុងការថតរូបកាលពីម្សិលមិញ។ នៅក្នុងរូបថតពួកគេពាក់ឯកសណ្ឋានសិស្ស សម្រាប់គូស្នេហ៍មួយគូនេះ។

ខ្សែភាពយន្តនេះនឹងនិយាយអំពីRiamដែលជាក្មេងស្រីដែលមិនមានមិត្តប្រុសព្យាយាមរកសេចក្ដីស្រឡាញ់ពិតរបស់នាងដោយការផ្លាស់ប្តូររូបរាងរបស់នាង។ នៅទីបញ្ចប់នាងបានជួបស្នេហាពិតរបស់នាងជាមួយបុរសម្នាក់ដែលរស់នៅជិតផ្ទះរបស់នាង។

នៅឆ្នាំ 1997 ខ្សែភាពយន្តដើមត្រូវបានផលិតដោយលោក Marsha Vadhanapanich និង Jirayuth Wattanasin ។

តើអ្នកមានការរំភើបក្នុងការឃើញពួកគេទាំងពីរត្រលប់មកលេងជាគូស្នេហ៍ក្នុងរឿងទូរទស្សន៍ថ្មីឬទេ?