ថ្មីនេះៗវិស័យភាពយន្តកាន់តែអភិវឌ្ឍន៍ រោងភាពយន្តក៏មានការរីកដុះដាលច្រើនផងដែរ ខណៈដែលមានការប្រកួតប្រជែងខ្លាំងខាងរោងភាពយន្តគួរតែធ្វើអោយកន្លែងរបស់ខ្លួនមានសេវាកម្មល្អ បង្ហាត់បង្រៀនបុគ្គលិកអោយមានសិលធ៌មតែផ្ទុយស្រលះ រោងភាពយន្ត Major Cineplex ដែលមានឈ្មោះល្បីជាងគេនៅកម្ពុជាបានបង្ហាញពីសេវាកម្មរបស់ខ្លួននៅពេលបច្ចុប្បន្នមិនល្អទាល់តែសោះ។
ជាពិសេសនោះកាលពីម្សិលមិញនេះមានការរអាក់រអួលបច្ចេកទេសខាងការចាក់បញ្ចាំងកុន បានធ្វើអោយទស្សនិកជនជាច្រើននាក់បានរង់ចាំជាងមួយម៉ោងរហូតមានអ្នកខ្លះសម្រេចចិត្តដើរចេញពីរោងកុនទាំងមិនបានមើល កាន់តែទាស់ចិត្តនោះគឺគ្មានបុគ្គលិកណាអើពើជាមួយទស្សនិកជនមិនមកប្រាប់ពីបញ្ហាថាមកពីអ្វី រហូតដល់អ្នកទស្សនាម្នាក់ទ្រាំលេងបានក៏ទៅស្រែកថាអោយបុគ្គលិកទើបនាំគ្នាដុតដៃជើងប្រញាប់ដោះស្រាយបញ្ហារអាក់រអួលនោះប៉ុន្តែគឺវាខាតពេលរបស់ទស្សនិកជនជាងមួយម៉ោងបាត់ទៅហើយ។
ដូចនេះសូមខាងរោងកុនជួយកែតម្រូវផងកុំអាងល្បីមិនអើពើពីអតិថិជនបែបនេះ ហើយក៏មិនមែនទើបតែកើតលើកទី១ដែរគឺមានច្រើនទៀតដែលលេចលឺពីមុនមក៕