Home ពត៍មានថ្មីៗ កម្សាន្ត ញាក់សាច់!មកទស្សនាការសម្ដែងផ្ទាល់របស់ក្មេងៗទាំងបីនាក់ក្នុងរឿងផ្កាថ្ម

ញាក់សាច់!មកទស្សនាការសម្ដែងផ្ទាល់របស់ក្មេងៗទាំងបីនាក់ក្នុងរឿងផ្កាថ្ម

16642

បច្ចុប្បន្ននេះតាមរយៈបណ្តាញសង្គមឬក៏នៅទីសារធារណៈតែងតែលឺពីអ្នកគ្រប់គ្នានិយាយពីរឿងភាគខ្មែរដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងគឺរឿង ផ្កាថ្ម ជាខ្សែភាពយន្តភាគរបស់ប៉ុស្តិ៍ទូរទស្សន៍ហង្សមាស។តាមរយៈសាច់រឿងនិងការសម្ដែងរបស់តួអង្គនិមួយៗពិតជាចូលតួជាមួយសាច់រឿងដែលមើលទៅប្រៀបបានដូចជារឿងពិតមិនមែនជាការសម្ដែងទើបធ្វើអោយរឿងនេះទទួលបានភាពល្បីល្បាញគ្រប់មជ្ឈដ្ឋាន អ្វីដែលគួរអោយចាប់អារម្មណ៍ខ្លាំងសម្រាប់សាច់រឿងនោះគឺតួអង្គប្រុសស្រីដែលជាក្មេងៗប៉ុន្តែមានជំនាញសម្ដែងខ្ពស់មិនគួរអោយជឿ។សំរាប់តួអង្គសំខាន់ដែលជាតួអង្គក្មេងៗមានដូចជា តួអង្គ បុត្រ សម្ដែងដោយកុមារា ម៉ក់​ ឈុនលី តួអង្គ ផ្កាថ្ម សម្ដែងដោយ កុមារី​ អ៊ួន វ៉ាន់វីតា និង​តួអង្គឆ្នាស់ មីនា សម្ដែងដោយកុមារី ជី ឈិងលីង។ សម្រាប់តួអង្គក្មេងៗទាំងបីនាក់នេះផងដែរគឺកំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនក៏ព្រោះតែការសម្ដែងរបស់ពួកគេធ្វើបានសឹងតែឥតខ្ចោះប្រៀបដូចតារាជើងចាស់មានបទពិសោធន៍យូរឆ្នាំអញ្ចឹង។តាមរយៈការផ្សាយផ្ទាល់ពីជំនួបតារាវ័យក្មេងទាំង៣ដួងរបស់ផេក Hang Meas Khmer Drama ដែលអ្នកនាង និមល ពិធីករក៏បានលើកឡើងពីភាពប៉ិនប្រសព្វក្នុងការសម្ដែងរបស់ក្មេងៗទាំង៣ផងដែរ ជាពិសេសក៏បានអោយពួកគេសម្ដែងផ្ទាល់នៅលើការផ្សាយផ្ទាល់ ដែលធ្វើអោយទស្សនិកជន ជាពិសេសសូម្បីពិធីការនីក៏សរសើរមិនដាច់ពីមាត់ចំពោះទេពកោសល្យរបស់ពួកគេ។

ចង់ដឹងថាក្មេងៗទាំងបីនាក់នេះមានទេពកោសល្យសម្ដែងយ៉ាងណានោះទស្សនាវីដេអូខាងក្រោម៖