Home ពត៍មានថ្មីៗ ប្លែកៗ ដាំដូងក្បាលចុះក្រោមជិត ២ម៉ោង នៅលើអាកាស

ដាំដូងក្បាលចុះក្រោមជិត ២ម៉ោង នៅលើអាកាស

1510

នៅសួនកម្សាន្តដ៏ធំមួយកន្លែងដែលគេស្គាល់ថាជាសួនកម្សាន្ត Universal Studios Japan ដែលមានទីតាំងនៅទីក្រុងអូសាកាក្នុងប្រទេសជប៉ុន មានបញ្ហាបច្ចេកទេសដែលធ្វើឲ្យមនុស្ស ៦០នាក់នៅលើរថភ្លើងលើអាកាស បានជាប់គាំងអស់រយៈពេលជិត ២ម៉ោងទម្រាំតែភ្នាក់ងារជួយសង្រ្គោះ និង ភ្នាក់ងារបច្ចេកទេសមកជួយយកមនុស្សចេញពីរថភ្លើងអាកាសនេះបាន។

 

បើតាមអ្នកជួយសង្រ្គោះម្នាក់បាននិយាយថា៖ រថភ្លើងដែលបានជាប់គាំងនេះ គឺត្រូវបានឈប់នៅពាក់កណ្តាលផ្លូវតែម្តង ដោយរថភ្លើងនេះត្រូវធ្វើដំណើរចំងាយ ១១០០ ម៉ែត្រ នៅម៉ោងប្រហែល ៤:៤៥ រសៀល ដែលបណ្តាលឲ្យមនុស្សទាំងអស់លើរថភ្លើងនេះបានដាំដូងក្បាលចុះក្រោមទាំងអស់គ្នាដែលមានកម្ពស់ជាង ៣០ម៉ែត្រឯណោះ ប៉ុន្តែសំណាងល្អដែលគ្មាននរណាម្នាក់រងរបួស ឬគ្រោះថ្នាក់អ្វីនោះទេ បន្ទាប់ពីភ្នាក់ងារជួយសង្រ្គោះ បានជម្លៀសអ្នកជិះរថភ្លើងទាំងអស់មកកាន់កន្លែងសុវត្ថិភាពនោះ។

 

ទោះជាយ៉ាងនេះក្តី ក្រុមការងារសួនកម្សាន្ត Universal Studios Japan បានធ្វើការសុំទោសដល់អ្នកជិះរថភ្លើងទាំងអស់ ហើយនឹងបានជួសជុល និងត្រួតពិនិត្យសុវត្ថិភាពឡើងវិញឲ្យបានល្អ ចៀសវាងកុំឲ្យមានបញ្ហានេះកើតឡើងម្តងទៀត៕