កាលពីម្សិលមិញ ក្លិប Pahang FA បានសម្រេចធើ្វការបញ្ចប់កុងត្រារបស់ខែ្សបម្រើប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា មុនពេលកំណត់ ដែលដំណឹងមួយនេះធើ្វអោយអ្នកគាំទ្រ ក៏ដូចជាមតិមួយចំនួនមិនអស់ចិត្ដអំពីការដករូបគេចេញពីក្រុមម៉ាឡេស៊ីនេះ។
យ៉ាងណាមិញ ពេលនេះក្លិបដែលកំពុងស្ថិតឈរលេង២ ក្នុងលីកកំពូលរបស់ម៉ាឡេស៊ី នេះ បានចេញមុខប្រកាសពីការដកចេញនូវតារាឆ្នើមរបស់កម្ពុជា ក្រោមមូលហេតុថា រូបគេនៅពុំទាន់មានភាពគ្រប់គ្រាន់តាមអ្វីដែលក្លិបចង់បាន ទោះត្រូវបានគេមើលឃើញថា កីឡាករដែលមានប្រភពមកពីខេត្ដកំពតនេះ ល្អនៅតំបន់បម្រើដែលគ្រូដាក់ឲ្យលេងក៏ដោយ។
ចំពោះការទាមទារខ្ពស់នេះ គឺដោយសារតែកីឡាករជំនាញជើងឆ្វេងរូបនេះ គឺជាកីឡាករដែលមានថ្លៃនឿយហត់ប្រចាំខែខ្ពស់ជាងគេទី២ក្នុងក្លិប ណាមួយរូបគេគឺស្ថិតក្នុងកូតាកីឡាករបរទេស ដែលដាច់ខាតត្រូវតែល្អខ្លាំងជាងកីឡាករក្នុងស្រុក។
សូមបញ្ជាក់ថា ក្រោយពីបញ្ចប់កុងត្រារបស់វឌ្ឍនាកា ភ្លាមៗនោះ Pahang ក៏បានប្រកាសពីការចុះកុងត្រានាំកីឡាករ២រូប មកជំនួសតំណែងរបស់រូបគេផងដែរ គឺកីឡាករ Issey Nakajima-Farran និងកីឡាករ Austin Amutu ដើម្បីយកមកពង្រឹងក្រុម៕
ប្រភពពី៖Khmerload