Home ពត៍មានថ្មីៗ ដូចជាប្រមាថហួស!លោក យិន ង្គិច សុខចិត្តចូលខ្លួនដោះស្រាយនិងផ្តល់ថវិកាប្រមាណ ៥ពាន់ដុល្លារអាមេរិកដើម្បីចូលបុណ្យសពជនរងគ្រោះខណៈមិនបញ្ចេញជនបង្កពិត

ដូចជាប្រមាថហួស!លោក យិន ង្គិច សុខចិត្តចូលខ្លួនដោះស្រាយនិងផ្តល់ថវិកាប្រមាណ ៥ពាន់ដុល្លារអាមេរិកដើម្បីចូលបុណ្យសពជនរងគ្រោះខណៈមិនបញ្ចេញជនបង្កពិត

375

ដោយមានការថ្កោលទោសព្រោងព្រាតពីសំណាក់មហាជន មិនតែប៉ុន្នោះសូម្បីនាយករដ្ឋមន្ត្រី សម្ដេច តេជោ ហ៊ុន សែន ក៏បានចេញមុខទៀតនោះ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ វេលាម៉ោងជាង១០ ម្ចាស់រថយន្ដបង្កឈ្មោះ យិន ង្គិច បានយល់ព្រមចូលដោះស្រាយនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ។

ចំពោះការចេញមុខរបស់លោក យិន ង្គិច ទទួលខុសត្រូវលើហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយបុកនារីម្នាក់ស្លាប់នោះ គាត់បានផ្ដល់ថវិកាប្រមាណ ៥ពាន់ដុល្លារអាមេរិកតាមរយៈលោក ផែង វណ្ណៈ ដើម្បីចូលបុណ្យសពកញ្ញា ឌុំ រីដា នៅគេហដ្ឋានរបស់សពក្នុងភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

លោក យិន ង្គិច

តែទោះជាយ៉ាងណាក៏ខាងក្រុមគ្រួសារនៅមិនសុខចិត្តគឺគាត់ចង់បានជនបង្កចេញមុខទទួលទោសនិងទៅអុជធូប ដើម្បីជាការខមាទោសដល់សពកូនស្រីរបស់ពួកគាត់ផងដែរ។

បើតាមលោក សែម គន្ធា នៅចំពោះមុខសមត្ថកិច្ចឈ្មោះ យិន ង្គិច ដែលជាម្ចាស់រថយន្ដនោះ មិនទាន់បានបញ្ជាក់ថា នរណាជាអ្នកបើករថយន្ដ បង្កគ្រោះថ្នាក់នៅឡើយទេ ហើយមកទល់ពេលនេះសមត្ថកិច្ចនៅតែបន្តសួរនាំចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕