Home ពត៍មានថ្មីៗ ដើម្បី​បើកផ្លូវ និងទាក់ទាញ​វិនិយោគិន មក​បោះទុន​រកស៊ី​នៅ​កម្ពុជា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​លុបចោល​ព​ន្ធ​កាត់​ទុក !

ដើម្បី​បើកផ្លូវ និងទាក់ទាញ​វិនិយោគិន មក​បោះទុន​រកស៊ី​នៅ​កម្ពុជា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​លុបចោល​ព​ន្ធ​កាត់​ទុក !

482

ពី​សិក្ខាសាលា​ស្តីពី​ការវិនិយោគ​កម្ពុជា នាទី​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន នៅ​ព្រឹក​ថ្ងៃទី​២៩ ឧសភា​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​លុបចោល​ព​ន្ធ​កាត់​ទុក ដើម្បី​បើកផ្លូវ និងទាក់ទាញ​វិនិយោគិន មក​បោះទុន​រកស៊ី​នៅ​កម្ពុជា​។​

នៅក្នុងសិក្ខាសាលាស្ដីអំពី ” បរិយាកាសវិនិយោគនៅកម្ពុជា” ដែលបានធ្វើឡើងនៅក្នុងទីក្រុងតូក្យូប្រទេសជប៉ុន កាលពីថ្ងៃទី២៩ ឧសភា ២០១៩ ព្រឹកមិញនេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដកចេញនូវ “ពន្ធកាត់ទុក” (១%) ដែលបានតម្រូវអោយពាណិជ្ជករបង់មុន ទោះបីចំណេញ ឬខាតក៏ដោយ។

“ពន្ឋកាត់ទុក” នេះគឺនឹងត្រូវលុបចោល ព្រោះវាជាប្រភេទបំណុលដែលហាក់ដូចជារដ្ឋទៅខ្ចីពីក្រុមហ៊ុនឯកជនមកទុក។ ដូច្នេះការបញ្ចប់ពន្ធកាត់ទុកនេះ គឺវានឹងបញ្ចប់នូវបំណុលរដ្ឋជាមួយនឹងក្រុមហ៊ុនឯកជនចំនួន (១%) ដែលនឹងកាន់តែជួយជំរុញដល់ការប្រកួតប្រជែងក្នុងការឈានឡើងនៃសេដ្ឋកិច្ចរបស់កម្ពុជា ហើយក៏នឹងជួយដល់ផ្នែកឯកជនក្នុងការរក្សាបាននូវទុនបន្ថែម ដើម្បីពង្រីកនូវអាជីវកម្មរបស់ខ្លួនផងដែរ ។

ចំពោះពេលវេលានៃការអនុវត្ត សម្ដេចតេជោនាយករដ្ឋមន្រ្តី បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ សិក្សាផ្ដល់យោបល់។ ប៉ុន្តែ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការអនុវត្តគួរចាប់ផ្តើមនៅចុងឆ្នាំ ២០១៩ ឬក៏ឲ្យបានលឿនជាងនេះ តាមដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងការដកចេញនូវ “ពន្ឋកាត់ទុក” យើងសង្ឃឹមថាក្រុមហ៊ុនឯកជននានានឹងរកស៊ីបង់ពន្ឋអោយបានត្រឹមត្រូវជូនរដ្ឋាភិបាល ដើម្បីយើងរីកចម្រើនទាំងអស់គ្នា៕