Home ពត៍មានថ្មីៗ កម្សាន្ត ដេកមិនលក់បក់មិនល្ហើយ!លោក ឆឹម សក្កដា បាម្ភ «បែកធ្លាយរូប លោកស្រាត» ក៏បាន Live ប្រាប់អ្នកគាំទ្រ បន្ទាប់ពីចោរឆក់ទូរស័ព្ទយប់មិញ (មានវីដេអូ)

ដេកមិនលក់បក់មិនល្ហើយ!លោក ឆឹម សក្កដា បាម្ភ «បែកធ្លាយរូប លោកស្រាត» ក៏បាន Live ប្រាប់អ្នកគាំទ្រ បន្ទាប់ពីចោរឆក់ទូរស័ព្ទយប់មិញ (មានវីដេអូ)

631

តារាសម្ដែងប្រុសដែលជាដៃគូរបស់តារាចម្រៀងស្រីល្បីប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆឹម សក្កដា ដែលនាពេលបច្ចុប្បន្ននេះលោកកំពុងមានការមមាញឹកយ៉ាងខ្លាំង ជាពិសេសការសម្ដែងភាពយន្ត និងកម្មវិធីនានា។ ហើយកាលពីយប់មិញនេះលោកបានជួបហេតុការណ៍ ចោរឆក់ទូរស័ព្ទ ខណៈលោកជិះម៉ូតូកង់បីចេញទៅរកទិញអីញាំនៅម្ដុំវិមានឯករាជ្យ។ ដោយស្តាយទូរស័ព្ទ មានឯកសារការងារច្រើន បានធ្វើឱ្យតារាប្រុសមួយនេះ ដេកមិនលក់បកមិនល្ហើយ បញ្ឈរភ្នែកមួយយប់ទល់ភ្លឺ ទំនងក្លាយបែកធ្លាយរូបថតក្នុងទូរស័ព្ទ ហើយអ្វីដែលនឹកស្មានមិនដល់នោះ ព្រឹកឡើងស្រាប់តែត្រូវចោរឆក់កាបូបទៀត។

តាមរយៈការ Live វីដេអូ តារាសម្តែងប្រុសកំពុងមានទីផ្សារ ឆឹម សក្កដា បានរៀបរាប់ថា មួយយប់ហើយលោក មិនបានដេកទេ ដោយសារស្តាយទូរស័ព្ទ ព្រោះឯកសារការងារផ្សេងៗ ក្នុងទូរស័ព្ទទាំងអស់ ជាពិសេសលេខទូរស័ព្ទអ្នករួមការងារ និងរូបថតរបស់លោក។ លោកថា ព្រឹកមិញចោរឆក់កាបូបលុយទៀត តែដោយសារព្រឹកឡើងមនុស្សច្រើន ចោរឆក់កាបូបនោះក៏ត្រូវបូលីសចាប់បាន នៅឡើយតែទូរស័ព្ទយប់មិញ មិនទាន់រកឃើញ ព្រោះចាប់ចោរមិនបាន។

លោកក៏បន្តទាំងលេងសើចថា៖ «ស្តាយឯកសារការងារ ជាពិសេសក្នុងទូរស័ព្ទមានទាំងរូបថតស្អាត មិនស្អាត និងរូបថតសិចស៊ីបិះស្រាតក៏មាន។ មកដល់ចំណុចនេះ លោកថា បើកធ្លាយហើយពេលនេះ រួចក៏សួរទៅកាន់ទស្សនិកជនថា «ទាំងអស់គ្នា បើខ្ញុំបែកធ្លាយរូបស្រាត តើគាំទ្រខ្ញុំអត់?»។ ជាមួយគ្នានេះ ទស្សនិកជនមួយចំនួន បានលើកឡើងថា ទំនងជាតារាប្រុសរូបសង្ហារ ឆឹម សក្កដា ដេកមិនលក់មួយយប់ ព្រោះខ្លាចបែកធ្លាយរូបថតហើយមើលទៅ។ តែយ៉ាងណា ក៏មានទស្សនិកជនជាច្រើន ជូនពរឱ្យលោក ឆាប់រកឃើញទូរស័ព្ទវិញដែរ»

Posted by Chhoem Sakada on Thursday, 17 January 2019