តាមរយៈគណនេយ្យឈ្មោះ ក្រុមព្រះសុរិយា បានបង្ហោះសារដ៏ក្រៀមក្រំបំផុតថា៖ «អ្នកម្នាង ស៊ីសុវត្ថិ សៀងឌី បានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យ Lakwood រដ្ឋកាលីហ្វនៀ សហរដ្ឋអាមេរិកនៅម៉ោង១២និង៤០នាទីថ្ងៃត្រង់ថ្ងៃទី១៨ខែសីហាឆ្នាំ២០១៩ ម៉ោងនៅប្រទេសកម្ពុជា។ យើងខ្ញុំក្រុមព្រះសុរិយានិងបងប្អូនអ្នកស្នេហាវិស័យសិល្បៈទាំងអស់សូមសម្តែងនូវសេចក្តីក្តុកក្តួលអួលអាក់ជាពន់ពេកចំពោះការបាត់បង់វរសិល្បករខ្មែរដ៏ល្បីល្បាញរូបនេះ។សូមវិញ្ញាណក្ខន្ធអ្នកម្នាងទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ »
ក្នុងនាមជាពលរដ្ធខ្មែរស្នេហាវិស័យសិល្បៈពិតជាមានការសោកស្តាយបំផុតចំពោះការបាត់បង់សិល្បៈករឆ្នើមមួយរូបតាំងពីជំនាន់លោកតាស៊ីនស៊ីសាមុត៕