Home ពត៍មានថ្មីៗ ដំណើរបេសកកម្មរបស់សម្តេចតេជោ ហ៊ុន សែននៅសហរដ្ឋអាមេរិកប្រកបដោយភាពជោគជ័យ

ដំណើរបេសកកម្មរបស់សម្តេចតេជោ ហ៊ុន សែននៅសហរដ្ឋអាមេរិកប្រកបដោយភាពជោគជ័យ

575

សម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍ថា៖ក្នុងដំណើរតាមយន្តហោះជាង១៧ម៉ោងនេះ ខ្ញុំសូមឆ្លៀតឱកាសរៀបរាប់ជូនជនរួមជាតិពីដំណើរបេសកម្មរបស់ខ្ញុំដោយពាក្យសង្ខេបមួយថា « ជោគជ័យ! »

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាជពលរដ្ឋខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដាយ៉ាងច្រើនកុះករ ដែលបានចំណាយពេលវេលា និងធនធានស្កាត់មកជួបសំណេះសំណាលជាមួយសម្តេច ដើម្បីទទួលបានព័ត៌មានពីការអភិវឌ្ឍនានា និងសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងប្រទេស។

ខ្ញុំសូមអរគុណ ដល់ជនរួមជាតិទាំងអស់ដែលតែងតែគាំទ្រនឹងតាមដានរាល់សកម្មភាពរបស់ខ្ញុំនៅអង្គការសហប្រជាជាតិលើកនេះ តាមរយៈFacebook Page របស់ខ្ញុំក្តី ឬតាមរយៈបណ្ដាញសារព័ត៌មានទាំងឡាយក្តី។ ការគាំទ្ររបស់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសបានផ្តល់ជាកម្លាំងចិត្តយ៉ាងខ្លាំងដល់រូបខ្ញុំ ជំនួសការនឿយហត់ផ្លូវកាយដោយសារការធ្វើដំណើរផ្លូវឆ្ងាយ និងការប្តូរម៉ោង យប់ជាថ្ងៃ។

ខ្ញុំក៏សូមអរគុណបងប្អូនខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដាដ៏ច្រើនកុះករដែលបានចំណាយពេលវេលា និងធនធានស្កាត់មកពីគ្រប់រដ្ឋជិតឆ្ងាយមកជួបសំណេះសំណាលជាមួយខ្ញុំ ដើម្បីបានទទួលព័ត៌មានពីការអភិវឌ្ឍនានា និងសុខទុក្ខរបស់ប្រជាជនខ្មែរនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំនឹងចងចាំនូវសំណើច ស្នាមញញឹម នឹងក្តីរឮករបស់បងប្អូនជាប់ជានិច្ច និងសូមសន្យាថាយើងនឹងជួបគ្នាជាថ្មីម្តងទៀត៕