Home ពត៍មានថ្មីៗ កម្សាន្ត ដំណើររឿងរបស់ក្មេងទាំង១២នាក់និងគ្រូបង្វឹកល្បីទូទាំងពិភពលោក សូម្បីក្រុមហ៊ុន Hollywood កំពុងចង់បានដំណើររឿងយកទៅថតជាភាពយន្ត

ដំណើររឿងរបស់ក្មេងទាំង១២នាក់និងគ្រូបង្វឹកល្បីទូទាំងពិភពលោក សូម្បីក្រុមហ៊ុន Hollywood កំពុងចង់បានដំណើររឿងយកទៅថតជាភាពយន្ត

455

ដំណើររឿងរ៉ាវ​នៃប្រតិបត្តិការជួយ​សង្រ្គោះ​ ក្មេងប្រុសថៃទាំង ១២នាក់ និងគ្រូបង្វឹកបាល់ទាត់​របស់ពួកគេម្នាក់​ចេញពីរូងភ្នំថាំលួង ស្ថិតនៅខាងជើង​ប្រទេសថៃ នឹងត្រូវបានរៀបរាប់​ឡើងវិញ​​ ដោយក្រុមហ៊ុនថត​ខ្សែភាពយន្ដ​អាមេរិក Hollywood។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៨។

 

ក្រុមហ៊ុនថត​ខ្សែភាពយន្ដ​ចំនួនពីរ កំពុងសម្លឹងមើលពី​កិច្ចសហការរួមគ្នា ក្នុងការថតខ្សែ​ភាពយន្ដស្ដីពី ប្រតិបត្តិការ​ជួយសង្រ្គោះ​មនុស្សទាំង​ ១៣នាក់ ខាងលើ ដែលបានជាប់​ក្នុងរូងភ្នំថំាលួង សិ្ថតនៅក្នុងខេត្ត​ឈៀងរ៉ាយ នៃភាគខាងជើង​ប្រទេសថៃ អស់រយៈ​ពេលច្រើនជាង ២ សប្ដាហ៍ មុននឹងមនុស្ស ០៥នាក់ចុងក្រោយ​ ត្រូវបានយកចេញ​ពីរូងភ្នំនេះ​ទាំងអស់គ្នា​កាលពី​ថ្ងៃអង្គារ។

ក្រុមហ៊ុន​ទាំងពីរនេះ គឺក្រុមហ៊ុន អ៊ីវ៉ានហ៊ឺ ភីចឈើ (Ivanhoe Pictures) មានការិយាល័យ​នៅសហរដ្ឋអាមេរិក និងអាស៊ី ហើយផ្ដោតសំខាន់​លើតំបន់​អាស៊ី និង អាមេរិកខាងជើង។ ចំណែកឯក្រុមហ៊ុន​មួយទៀតគឺ ភ្យួរ ហ្វ្លីច (Pure Flix) ដែលជាក្រុមហ៊ុន​មានមូលដ្ឋាននៅ​សហរដ្ឋអាមេរិក និងមានជំនាញ ខាងខ្សែភាពយន្ដ​បែបគ្រួសារ៕

 

ប្រភពពី៖Freshnews