Home ពត៍មានថ្មីៗ តាមរយៈធ៌មរបស់ព្រះពុទ្ធបង្ហាញថានេះជាមូលហេតុដែលទារក​កើតមក​ភ្លាម​យំ​ក្តាប់ដៃ!

តាមរយៈធ៌មរបស់ព្រះពុទ្ធបង្ហាញថានេះជាមូលហេតុដែលទារក​កើតមក​ភ្លាម​យំ​ក្តាប់ដៃ!

648

យើង​តែង​សង្កេត​ឃើញ​ថា ទារក​ដែល​ទើប​កើតមក តែងតែ​ស្រែកយំ​ខ្លាំង​ៗ​និង​ក្ដាប់ដៃ​យ៉ាង​ណែន លុះ​ពេល​ដែល​ស្លាប់​ទៅ​វិញ​ក៏​លា​ត្រដាងដៃ​ខ្ញាក​ ។

ត្រង់នេះ​មានការ​ពន្យល់​ថា ការ​កើតមក​ដែល​ទារក​យំ​ក្ដាប់ដៃ​នោះ ជា​សញ្ញា​ប្រាប់​យើង​ថា អ្វី​ៗ​ទាំងអស់​នៅ​ក្នុង​លោក​នេះ​ជា​របស់​អញ ជា​កម្មសិទ្ធិ​របស់​អញ អ្នក​ណា​មក​រំលោភ​បំពាន​មិន​បាន​ទេ​។ ចំណែក​ការ​ស្លាប់​ទៅ​វិញ​លាដៃ​ខ្ញាក​នោះ ជា​សញ្ញា​ប្រាប់​យើង​ទាំងអស់​គ្នា​ថា ខ្ញុំ​ចុះចាញ់​ហើយ ខ្ញុំ​យក​អ្វី​ទៅ​មិន​បាន​ទេ ។

ព្រោះហេតុនោះ​ទើប​ព្រះ​បរម​សាស្តា​ត្រាស់​ថា បុគ្គល​ឆ្លាត​កាលបើ​ផ្ទះ​ត្រូវ​ភ្លើង​ឆេះ​ហើយ ត្រូវ​តែ​ប្រញាប់​ជញ្ជូន​យក​ទ្រព្យសម្បត្តិ​ចេញពីផ្ទះ​ជា​បន្ទាន់ បើ​មិន​ដូច្នោះ​ទេ​ទ្រព្យ​ទាំងនោះ​នឹង​ត្រូវ​ភ្លើង​ឆេះ​អស់​ទៅ​ជាមួយ​ផ្ទះ​មិន​ខាន យ៉ាងណាមិញ​អត្តភាព​នេះ ក៏​ត្រូវ​ភ្លើង​ជរា ភ្លើង​ព្យាធិ កំពុង​តែ​ដុត​រោលរាល់​តែ​ថ្ងៃ មិនយូរ​ប៉ុន្មាន​គង់តែ​នឹង​ដល់​ថ្ងៃ​ស្លាប់​។

បើ​បុគ្គល​មិន​បាន​បរិច្ចាគ​ទ្រព្យ​ធ្វើ​ទាន​ជា​ស្ពាន​ចម្លង​សង្ខារ​ទៅ​កាន់​សុគតិភព​ទេ ទ្រព្យ​នោះ​ក៏​ត្រូវ​វិនាស​អស់​ទៅ​នៅ​ពេល​ដែល​ស្លាប់​នោះ​ឯង ហើយ​ជីវិត​ពិតជា​កំសត់​ក្នុង​វាល​សង្សារវដ្ដ​ជាក់​ជា​មិន​ខាន ៕