Home ពត៍មានថ្មីៗ តារាកំប្លែងជើងចាស់ នាយកុយ និងនាយក្រិន ជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តត្បូងឃ្មុំ

តារាកំប្លែងជើងចាស់ នាយកុយ និងនាយក្រិន ជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តត្បូងឃ្មុំ

487

មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបែកកង់រ៉េទៅបុកដើមឈើមួយកន្លែង កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០៥:៥០នាទី នៅលើផ្លូវលេខ ៧៣ ភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលម្ចាស់រថយន្តត្រូវបានគេស្គាល់ថាជាតារាកំប្លែង ជើងចាស់ នាយកុយ និងនាយក្រិន។

រថយន្តម៉ាកឡង់គ្រីស័រ ពណ៍ស ស្លាកលេខ ភ្នំពេញ 2AR-9968 បើកបរដោយឈ្មោះ ជួង ជី(ហៅនាយកុយ) អាយុ ៦៤ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាតារាកំប្លែង (របួសកែងដៃស្តាំលក្ខណៈស្រាល) អ្នករួមដំណើរឈ្មោះ ទេស សុជន(នាយក្រឹន)ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅសង្កាត់កាកាប ខ័ណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ ជាតារាកំប្លែង(គ្មានរបួស) ។

ទិសដៅ រថយន្ត បើកបរពីខេត្តរតនគរី ទៅក្រុងភ្នំពេញ លុះមកដល់ចំណុចកើតហេតុ បែកកង់រេចង្កូត បុកដើមឈើដោយខ្លួនឯងតែម្តង។ ជនរងគ្រោះ បាននឹងកំពុងសង្គ្រោះ ប៉ុន្តែ បើតាមស្ថានភាព គឺពុំមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕