កាលពីថ្ងៃទី ១ ខែតុលានេះ តារាចម្រៀង Cardi B ត្រូវបានឃាត់ខ្លួន និងនាំទៅប៉ុស្តិ៍ប៉ូលិស ក្រោយបង្កអំពើហិង្សានៅឯក្លឹបរាត្រីមួយកន្លែង ដែលបណ្ដាលឲ្យអ្នកបម្រើស្រី ២ នាក់រងរបួស។
ហេតុការណ៍នេះបានកើតឡើងនៅពេល Cardi B កំពុងមើលតារារ៉េប Offset សម្ដែងនៅឯក្លឹប Angels ដោយនាងបានជួលជនបង្ក២រូប ឲ្យទៅវាយដំស្ត្រី ២រូបដែលបម្រើការជាអ្នកក្រឡុកស្រាក្នុងក្លឹបកម្សាន្តនោះ ដោយសារ Cardi ខឹង និងសង្ស័យថា ពួកស្ត្រី២រូបនោះបានដេកជាមួយប្ដីរបស់នាង Offset។
ស្ត្រីរងគ្រោះទាំង២នោះមានឈ្មោះថា Jade និង Baddie Giជាអ្នកក្រឡុកស្រាក្នុងក្លឹបកម្សាន្ត ដោយ Cardi B បានបញ្ជាជំនួយការនាង ២ នាក់ឲ្យគប់ដបស្រា និងកៅអីទៅលើស្ត្រី២រូបនោះ បណ្ដាលឲ្យពួកគេរងរបួស។ បើតាមប្រភពជិតស្និទ្ធនឹង Cardi B បានបញ្ជាក់ដែរថា ជម្លោះនោះគឺជាជម្លោះទាំងសងខាង ព្រោះថា រឿងហេតុកើតឡើងទាំងប៉ុន្មានដោយសារតែមានគេចាក់គ្រឿងស្រវឹងទៅលើ Cardi B មុន។
តារាស្រីវ័យ ២៥ ឆ្នាំរូបនេះត្រូវបានគេឃើញនិងថតបាននៅពេលនាងបានស្លៀកសំពត់ឆែកពណ៌សាច់ ជាមួយអាវពណ៌ស ខណៈចាកចេញពីសណ្ឋាគារសំដៅទៅប៉ុស្តិ៍ប៉ូលិស៕