Home ពត៍មានថ្មីៗ កម្សាន្ត តារាសម្ដែងជើងចាស់លោក ទេព រិន្ទដារ៉ូ ក្ដៅស្លឹកត្រចៀកដោយសារ​ជនអនាមិកយក​ឈ្មោះ និង​រូប​ បន្លំ​ធ្វើ​ជា​​គណនី​ហ្វេសប៊ុក​មួយ​ផ្សេង​ទៀត​!

តារាសម្ដែងជើងចាស់លោក ទេព រិន្ទដារ៉ូ ក្ដៅស្លឹកត្រចៀកដោយសារ​ជនអនាមិកយក​ឈ្មោះ និង​រូប​ បន្លំ​ធ្វើ​ជា​​គណនី​ហ្វេសប៊ុក​មួយ​ផ្សេង​ទៀត​!

537

ថ្មីៗនេះលោក ទេព រិន្ទដារ៉ូ តារាសម្ដែងជើងចាស់មានកេរ្តិ៍ឈ្មោះបោះសំឡេង ជាយូរណាស់មកហើយ នៅក្នុងប្រទេសកម្ពុជា ត្រូវបានជនអនាមិក យកឈ្មោះ និងរូបរបស់លោកបង្កើត ជាគណនីហ្វេសប៊ុកមួយផ្សេងទៀត​ តែលោកក៏បានប្រកាសប្រាប់ទស្សនិកជនជាពិសេសអ្នកលេងបណ្ដាញសង្គម ជៀសវាងម្ចាស់ហ្វេសប៊ុកក្លែងក្លាយ ដែលយកឈ្មោះ និងរូបថតរបស់លោក យកទៅប្រើប្រាស់ធ្វើរឿងអ្វីមិនល្អ នាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោក។

ជាពិសេសលោកក៏បានសរសេរសារបញ្ជាក់ថា៖«សូមជំរាបប្រិយមិត្ត ទាំងអស់ក្នុងហ្វេសប៊ុកថា​ អាខោននេះ (គណនី)មិនមែន ជាអាខោនពិតប្រាកដរបស់ខ្ញុំទេ​ មានគេយកឈ្មោះ និងរូបរបស់ខ្ញុំប្រើទៀតហើយ​ សូមលោកអ្នកជ្រាបជាដំណឹងផង​​។ សូមម្ចាស់អាខោននេះ មេត្តាយករូបនឹងឈ្មោះពិតប្រាកដ ប្រើតាមការគួរដោយខ្លួនឯងទៅ​ ត្រូវតែហ៊ានប្រឈមមុខ​ និងហ៊ានទទួលខុសត្រូវ នូវអ្វីដែលខ្លួន​ធ្វើ ទើបគេហៅមនុស្ស សូមអរគុណបងប្អូន ដែលឆាតមកសួរ​​»

បញ្ជាក់ហ្វេសប៊ុកពិតរបស់លោក​ មានឈ្មោះថា Tep Rindaro និងជាហ្វេសប៊ុកដែលលោកប្រើប្រាស់ជាផ្លូវការសព្វថ្ងៃនេះ៕