Home ពត៍មានថ្មីៗ កម្សាន្ត តារាសម្តែង នៅ ណាវីន ធ្លាក់ខ្លួនឈឺជំងឺក្រលៀនធ្ងន់​ធ្ងរដល់ថ្នាក់ប្រកាសលក់ផ្ទះដើម្បី​វះ​កាត់​ប្ដូរ​គ្រលៀន​នៅ​​ឥណ្ឌា

តារាសម្តែង នៅ ណាវីន ធ្លាក់ខ្លួនឈឺជំងឺក្រលៀនធ្ងន់​ធ្ងរដល់ថ្នាក់ប្រកាសលក់ផ្ទះដើម្បី​វះ​កាត់​ប្ដូរ​គ្រលៀន​នៅ​​ឥណ្ឌា

1408

តារា​ចម្រៀង​ និង​កំប្លែង​ នៅ ណាវីន ហៅ​ ជ្រុយ ប្រកាស​លក់​​ផ្ទះ​ និង​ដី​នៅ​ស្រុក​កំណើត​ដើម្បី​យក​ថវិកា​ទៅ​វះកាត់​ប្ដូរ​ក្រលៀន​នៅ​ប្រទេស​ឥណ្ឌា​ក្នុង​ពេល​ឆាប់​នេះ។

ប្រភពបានឲ្យដឹងទៀតថា តារាស្រីសម្តែង អ្នកនាង ​នៅ ណាវីន ពេលនេះកាន់តែប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ ដែលបណ្តាលឲ្យមានការពាល់ ចំពោះជីវិត ព្រោះតែខាងវេជ្ជបណ្ឌិតថៃ បានច្រានចោលមិន ហ៊ានព្យាបាល ឬធ្វើការវះកាត់ដោះដូរក្រលៀន​នោះឡើយ។ ដូច្នេះទាន់តែតម្រូវឲ្យអ្នកនាង ចេញទៅធ្វើការវះកាត់ដោះដូរក្រលៀន នៅឯប្រទេសឥណ្ឌា ដែលត្រូវចំណាយរហូត៥ម៉ឺនដុល្លារឯណោះ។

តែ​​គួរ​ឲ្យ​សោក​ស្ដាយ​អំឡុង​ពេល​នេះ នៅ ណាវីន មិន​មាន​ថវិកា​គ្រប់​គ្រាន់​ដើម្បី​ទៅ​វះកាត់​ប្ដូរ​ក្រលៀន ទើប​នាង ប្រកាស​លក់​ដី​ និង​ផ្ទះ​ប្រញាប់​នៅ​ឯ​ខេត្ត​កំពង់ធំ។

ចំពោះលទ្ធភាពរបស់ក្រុមគ្រួសារ អ្នកនាង នៅ ​ណាវីន គឺមានតែត្រឹមជាង១ម៉ឺនដុល្លារប៉ុណ្ណោះ ហេតុនេះគឺមិនអាចបង្គ្រប់ លើថៃ្លវះកាត់ដោះដូរក្រលៀន នៅឯប្រទេសឥណ្ឌាបានទេ ទើបអ្នកនាង នៅ ណាវីន តាមរយៈមិត្តភក្តិសិល្បៈដូចគ្នា បានលើកដៃសំពះអំពាវនាវ ស្វែងរកការជួយសង្គ្រោះជីវិត ពីសំណាក់សប្បុរសជន ទាំងក្នុងនឹងនៅក្រៅប្រទេស៕