នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ សមត្ថកិច្ចបាន ឃាត់ខ្លួនជនជាតិចិនចំនួន ៣នាក់ នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ក្រោយបានរកឃើញនៅប្រាក់ចំនួន ៣.៥លានដុល្លារ។ លុយនេះ គឺមិនមានប្រភពច្បាស់លាស់ណា មួយនោះទេ គ្រាន់តែដឹងថាត្រូវបានយកមកពីទីក្រុងហុងកុង មកកាន់ប្រទេសកម្ពុជា។
ក្រោយធ្វើការសាកសួរ ពេលនេះជនជាតិចិនទាំង ៣នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនបន្តទៅកាន់តុលាការចាត់វិធានការតាមនីតិវិធី ក្នុងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហរិញ្ញប្បទានភេរវកម្ម ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាននៅកម្ពុជា៕