Home ពត៍មានថ្មីៗ ប្លែកៗ តើអ្នកជឿលើ ព្រលឹង វិញ្ញាណឬក៏អបិយជំនឿផ្សេងៗទេ នេះជាវីដេអូបង្ហាញពីអ្វីដែលនារីម្នាក់ជួបផ្ទាល់(មានវីដេអូ)

តើអ្នកជឿលើ ព្រលឹង វិញ្ញាណឬក៏អបិយជំនឿផ្សេងៗទេ នេះជាវីដេអូបង្ហាញពីអ្វីដែលនារីម្នាក់ជួបផ្ទាល់(មានវីដេអូ)

541

តាមរយៈវីដេអូមួយដែលបានកើតឡើងលើនារីម្នាក់ដែលហាក់ដូចជាមានមនុស្សដើរបុកនាងទាំងនាងដើរម្នាក់ឯង សូម្បីតែសមីខ្លួនក៏មិនបានឃើញមនុស្សដែលដើរបុកនាងបន្ទាប់ពីនាងងាករកមើល។

ប្រភពហ្វេសប៊ុកមួយឈ្មោះ Sok Ratana បានបង្ហោះនិងរៀបរាប់ថា ៖ «ហេតុការណ៍មួយបានធ្វើអោយខ្ញុំព្រឺក្បាលខ្លាំងណាស់ វាបានកើតឡើងនៅកន្លែងធ្វើការខ្ញុំ រឿងមួយដែលខ្ញុំនឹកស្មានមិនដល់ ប្រពន្ធខ្ញុំគឺជានាក់ឃើញផ្ទាល់ភ្នែកហើយគាត់បានប្រាប់ខ្ញុំថា គាត់មើលឃើញបុរស់ម្នាក់ពាក់អាវពណ៌ សរ ខោពណ៌ប្រផះ បានដើរយ៉ាងលឿនសំដៅមករកគាត់ ហើយបុកប៉ះគាត់ធ្វើអោយគាត់ប៉ើងសក់ក្បាល ពេលគាត់ងាកមើលទៅក្រោយរកមើលស្រាប់តែគ្មានអីសោះ គាត់ភ័យណាស់គាត់បានរត់មកប្រាប់ខ្ញុំអោយដឹង ខ្ញុំមិនអស់ចិត្តខ្ញុំក៏បានឆែកកាមេរ៉ាមើលខ្ញុំមិនបានឃើញបុរសដែលពាក់អាវសរនោះទេ គឺខ្ញុំឃើញតែសក់ប្រពន្ធខ្ញុំដូចជាមានអ្វីមកទាញនឹងប៉ះធ្វើអោយសក់ក្បាលគាត់ប៉ើងឡើងលើ បើបងប្អូនមិនជឿសុំកុំប្រមាណណា បងប្អូនអាចមើលបានតាមវីដេអូខាងក្រោមនេះ វិញ្ញាណពិតជាមានមិនថាកន្លែងណារឺទីណាទេ»

ខាងក្រោមនេះជាវីដេអូដែលបានបង្ហាញពីសកម្មភាពនារីដែលជួបហេតុការណ៍៖

Posted by Sok Ratana on Friday, 1 March 2019

Posted by Sok Ratana on Friday, 1 March 2019