Home ពត៍មានថ្មីៗ ចង់ដឹងអត់ថាក្រុមល្ខោនខោលមានប៉ុន្មានក្រុម? ហេតុអ្វីចុះបញ្ជីល្ខោនខោលវត្តស្វាយអណ្តែត?

ចង់ដឹងអត់ថាក្រុមល្ខោនខោលមានប៉ុន្មានក្រុម? ហេតុអ្វីចុះបញ្ជីល្ខោនខោលវត្តស្វាយអណ្តែត?

754

តាមរយៈប្រភពគណនេយ្យហ្វេសប៊ុករបស់នារីម្នាក់ឈ្មោះ Chenda Pumtheara ដែលជា នាដកា(អ្នករាំរបាំស្រី) ពិធីការនី និងតារាសម្ដែង បានបកស្រាយពីបញ្ហាមួយយកមកបញ្ជាក់ថា​ « ហេតុអ្វីចុះបញ្ជីល្ខោនខោលវត្តស្វាយអណ្តែត? » ។

ប្រភពដដែលបានរៀបរាប់ថា៖ ហេតុអ្វីចុះបញ្ជីល្ខោនខោលវត្តស្វាយអណ្តែត? នេះប្រហែលជាចម្លើយ​របស់សំនួរ​ ៖

មុនសម័យសង្គ្រាម​របបប្រល័យពូជសាសន៍​ ខ្មែរមាន​ “ល្ខោនខោល​”​ ច្រើនក្រុមដែលធ្វើសកម្មភាពសំដែងងជូនប្រជាជនក្នុងផ្ទៃប្រទេស​ ពិសេសក្នុងបុណ្យប្រពៃណីខាងសាសនា។

+ក្រុមទាំងនោះមាន៖

-ក្រុមល្ខោនខោល​ ខេត្តបាត់ដំបង

-ក្រុមល្ខោនខោល​ ខេត្តពោធិសាត់

-ក្រុមល្ខោនខោល​ វត្តស្វាយអណ្តែត

-ក្រុមល្ខោនខោល​ ភូមិទឹកឃ្លាំង

-ក្រុមល្ខោនខោល​ នៅកោះរះ

-ក្រុមល្ខោនខោល​ នៅកោះឧកញ៉ាតី

-ក្រុមល្ខោនខោល​ នៅប៉ារ៉ុង

-ក្រុមល្ខោនខោល​ នៅវត្តកៀនស្វាយ

ប៉ុន្តែក្រោយរបបខ្មែរក្រហមដួលរលំ១៩៧៩​ គឺមាននៅសល់តែក្រុមសិល្ប:ល្ខោនខោលវត្តស្វាយអណ្តែតតែមួយក្រុមគត់​ ដែលចាប់ផ្តើមហាត់​ និងធ្វើសកម្មភាពយ៉ាងខ្វះខាតត្រដាបត្រដួសបំផុត….។ លុះមានការចាប់ផ្តើមសិក្សាសាជាថ្មី​ នៅដើមឆ្នាំ១៩៩៦​ ទម្រង់ល្ខោនខោលក៏រស់ឡើងវិញ​ ហើយក្រុមសិល្បៈល្ខោនខោលមួយចំនួនក៏បានកើតឡើង​ ដូចជាក្រុមល្ខោនខោលខេត្តកំពង់ធំ​ ក្រុមល្ខោនខោលនៅនាយកដ្ឋានសិល្បៈ​ និងក្រុមល្ខោនខោលរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ​ ដែលសុទ្ធតែបានរៀនសូត្រពីគ្រូធំៗ​ នៃល្ខោនខោលខេត្តបាត់ដំបង​ និងគ្រូល្ខោនខោលវត្តស្វាយអណ្តែតតាំងពីមុនសង្គ្រាមចាប់ផ្តើម។

នេះបើយោងតាមសៀវភៅល្ខោនខោលរបស់លោកព្រឹទ្ធាចារ្យ​ ពេជ្រ​ ទុំក្រវិល ទំព័រទី១៤-១៦​ ស្តីអំពីប្រវត្តិល្ខោនខោល។

ប្រភពពី៖ Chenda Pumtheara