ជាទូទៅមនុស្សនៅលើសកលលោកតែងតែទទួលទានទឹកនៅពេលពួកគេ ស្រែកទឹក ពេលញាំអាហារអួល ជាដើម ប៉ុន្តែពួកគេមិនបានដឹងទេថាទឹកដែលទទួលទានដែលត្រឹមត្រូវគឺទទួលទានរបៀបណា ឬ ពេលណានោះទេ។
ថ្ងៃនេះ CamboTrend បានលើកយកការទទួលទានទឹកដោយត្រឹមត្រូវនិងទទួលបានអត្ថប្រយោជន៍ពីទឹកបានយ៉ាងច្រើនដែលអ្នកមិនធ្លាប់បានដឹងក្នុងរយៈពេលកន្លងមក។
ខាងក្រោមនេះជា ពេលដែលត្រូវទទួលទានទឹក និងអត្ថប្រយោជន៍របស់ទឹក៖
-បន្ទាប់ពីភ្ញាក់ពីគេង អ្នកត្រូវញាំទឹកមួយកែវ ដើម្បីសម្អាតសេរីរាង្គរបស់អ្នក
-មុនពេលទទួលទានអាហារ អ្នកត្រូវញាំទឹកមួយកែវ ដើម្បីជួយសំរួលដល់ការរំលាយអាហារ
-មុនពេលងូតទឹក អ្នកត្រូវញាំទឹកមួយកែវ ដើម្បីជួយបន្ទាបសម្ពាធឈាមរបស់អ្នក
-មុនពេលគេង អ្នកត្រូវញាំទឹកមួយកែវ ដើម្បីរក្សាតុល្យភាពជាតិទឹកនៅក្នុងខ្លួនរបស់អ្នក
បើអ្នកធ្វើបែបនេះជាប្រចាំអ្នកនិងទទួលបាននូវសុខភាពល្អសម្រាប់អ្នក៕