បន្ទាប់ពីបានបង្ហាញធៀបការយ៉ាងស្រស់ស្អាតពេលនេះតារាស្រីស៊ីចស៊ី Janie Tienphosuwan បានបង្ហើបថ្ងៃរៀបអាពាហ៍ពិពាហ៍ជាក់លាក់សម្រាប់អ្នកគាំទ្ររបស់នាងហើយ។
ក្រោយពីលោក Micky ជាតារាវ័យក្មេងរូបសង្ហារបានសារភាពស្នេហ៍នៅលើទឹកដីសហរដ្ឋអាមេរិកយ៉ាងរ៉ូមែនទិកមក ពេលនេះអ្នកទាំងពីរបានប្រកាសថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ពួកគេហើយគឺនៅថ្ងៃសុក្រ ទី១៩ ខែតុលាឆ្នាំនេះតែម្ដង រីឯធៀបការក៏បានចែកជូនអ្នកជិតស្និតបងប្អូនសាច់ញាតិរបស់ពួកគេរៀងៗខ្លួនបណ្តើរផងដែរ។
សង្ឃឹមថាមង្គលការលើកទីពីររបស់នាងនឹងមានសុភមង្គលជារៀងរហូត ចូលរួមអបអរសាទរចំពោះ Janie និង Micky ៕