Home ពត៍មានថ្មីៗ តោះមកដឹងពីសារៈសំខាន់របស់អាហារពេលព្រឹក

តោះមកដឹងពីសារៈសំខាន់របស់អាហារពេលព្រឹក

872

ការ​ស្រាវជ្រាវ​ខ្លះ​បង្ហាញ​ថា អាហារ​ពេល​ព្រឹក ជា​អាហារ​សំខាន់​បំផុត​ក្នុង​ចំណោម​អាហារ​ទាំង ៣ ពេល ដោយ​អះអាង​ថា៖

(១) អាហារ​ពេល​ព្រឹក ជួយ​ជំរុញ​ដំណើរ​ការ​ដុត​បម្លែង​អាហារ​ទៅ​ជា​ថាមពល​ក្នុង​រាង​កាយ ធ្វើ​ឲ្យ​មនុស្ស​មាន​កម្លាំង និង​ស្មារតី​ស្វាង។

(២) ការ​មិន​ញ៉ាំ​អី​ពេល​ព្រឹក អាច​ធ្វើ​ឲ្យ​មនុស្ស​ធាត់ វិវឌ្ឍ​ទៅ​ជា​បញ្ហា​ឡើង​ឈាម រហូត​ដល់​មាន​បញ្ហា​បេះដូង និង​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ទៀត​ផង។ ធាត់ គឺ​ដោយ​សារ​មនុស្ស​កាន់​តែ​ឃ្លាន​ និង​ញ៉ាំ​ច្រើន​ពេល​បាយ​ថ្ងៃ​ត្រង់ និង​ល្ងាច ដោយសារ​អត់​ញ៉ាំ​អី​ពេល​ព្រឹក។

មនុស្ស​ពេញ​វ័យ ញ៉ាំ ឬ​អត់​ញ៉ាំ​អាហារ​ពេល​ព្រឹក មិន​ប៉ះ​ពាល់​ដល់​សុខភាព​នោះ​ឡើយ។ ប៉ុន្តែ បើ​ទម្លាប់​ញ៉ាំ​អាហារ​ពេល​ព្រឹក ត្រូវ​ញ៉ាំ​អាហារ​ផ្ដល់​ប្រយោជន៍​សុខភាព ដូច​ជា ពងមាន់ ផ្លែ​ឈើ បន្លែ ទឹករ៉ែធម្មជាតិ ជា​ដើម៕