តារាចម្រៀងស្រីដ៏ល្បីរបស់ផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពជាច្រើនសន្លឹងបង្ហាញពីទេសភាពជាមួយនិងរូបសម្រស់ដ៏ស្រស់ស្អាតនៅលើកោះដ៏ល្បីលើពិភពលោក ម៉ាល់ឌីវ បន្ទាប់ពីបានទៅវត្តជុំគ្រួសាររួច។
កញ្ញាក៏បានបង្ហោះនៅលើបណ្តាញសង្គមថា៖ បន្ទាប់ពីបានទៅវត្តជុំគ្រួសារ…! ដំណើរកម្សាន្តលក្ខណៈ ស្ងប់ស្ងាត់ នៅលើកោះដ៏ស្រស់ស្អាត់ ចាប់ផ្តើមហើយ…! កន្លែងទេសចរណ៍ដ៏ស្រស់ស្អាតមួយនេះគឺជាកន្លែងទេសចរណ៍ក្នុងក្ដីស្រមៃរបស់កញ្ញាផងដែរ ដោយកញ្ញាបានបញ្ជាក់ថា ៖ កន្លែងនិងរូបភាពនៅក្នុងក្តីស្រមៃ..! ប៉ុន្តែពេលនេះវាបានក្លាយជាកាពិតហើយ ខ្ញុំបានមកដល់និងឃើញផ្ទាល់ភ្នែក…។
មិនតែប៉ុណ្ណោះពេលបានទៅសល់ទីនោះកញ្ញា ក៏បាន បង្ហាញខ្លួនជាមួយឈុតហែលទឹកបញ្ចេញសាច់ខ្ចីមិនចាញ់តារាជំនាន់ក្រោយឡើយ គឺពិតជាស្រស់ស្អាតខ្លាំងជាមួយនឹងទេសភាពនៅទីនោះផងដែរ។
តោះមកទស្សនារូបភាពដ៏ស្រស់ស្អាតរបស់កញ្ញា៖